ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី អញ្ជើញទទួលព្រះរាជដំណើរ ព្រះមហាក្សត្រ យាងនិវត្តន៍ពី ទីក្រុងប៉េកាំង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 16 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 05:22 ល្ងាច អ្នកអាន 328

នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរសៀលថ្ងៃមិញនេះ បានអញ្ជើញទទួលព្រះរាជដំណើរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងនិវត្តន៍ពីទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន បន្ទាប់ពីព្រះអង្គបានយាងចូលរួមក្នុងវេទិកាអរិយធម៌អាស៊ីលើកទី១ របស់សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយភាពជោគជ័យ។

សូមជម្រាបផងដែរថា កិច្ចប្រជុំសន្ទនាអរិយធម៌អាស៊ីនេះ គឺបានផ្តោតលើប្រធានបទនៃការផ្លាស់ប្តូរអរិយធម៌អាស៊ី ការយល់ដឹងពីគ្នាទៅវិញទៅមក និងសហគមន៍រួមវាសនា។ គោលបំណងសំខាន់ គឺឆ្ពោះទៅមុខដើម្បីទទួលបាននូវសមិទ្ធផលដ៏អស្ចារ្យនៃអរិយធម៌នៅអាស៊ីនិងពិភពលោក បង្កើតជាវេទិកាសម្រាប់ការរៀនសូត្រពីគ្នាទៅវិញទៅមកនិងទទួលបាននូវការអភិវឌ្ឍទៅវិញទៅមក បង្កើនទំនុកចិត្តលើវប្បធម៌អាស៊ី លើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ី និងការជឿទុកចិត្តគ្នាទៅវិញទៅមក រួមកម្លាំងគ្នាដោយមានការយោគយល់គ្នាក្នុងការអភិវឌ្ឍតំបន់អាស៊ី ជំរុញឱ្យមានភាពរឹងមាំនៃការបង្កើតថ្មីនៅអាស៊ី ផ្ដល់ការគាំទ្រខាងស្មារតីដល់សហគមន៍រួមវាសនានៅអាស៊ី និងសហគមន៍រួមវាសនារបស់មនុស្សជាតិ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 9,268 នាក់
ម្សិលមិញ : 63,862 នាក់
សរុប : 74,079,538 នាក់