ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ស្នងការប៉ូលិសខេត្តកំពង់ធំ ចាប់ខ្លួនមេក្លោង ជួញដូរគ្រឿងញៀន២នាក់ និងអ្នកប្រើប្រាស់៣នាក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 17 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 10:57 ព្រឹក អ្នកអាន 5038

ខេត្តកំពង់ធំ៖ស្នងការប៉ូលិសខេត្តកំពង់ធំបានបើកការបង្ក្រាបគ្រឿងញៀនរហូតចាប់ខ្លួនមនុស្ស៥នាក់ ក្នុងនោះ២នាក់ជាមេក្លោងជួញដូរ។

ស្នងការនគរបាលខេត្តកំពង់ធំលោកឧត្តមសេនីយ៍អ៊ុក កុសល បានឲ្យដឹងថា ដោយមានការសម្របសម្រួលនីតិវិធី ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ខ្ញុំបាទ បានដឹកនាំបញ្ជាផ្ទាល់ ដល់មន្ត្រីជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចេញប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរចែកចាយ ប្រើប្រាស់គ្រឿងញៀន០១ ករណី ឃាត់ខ្លួនមេក្លោងជួញដូរបានចំនួន២ នាក់ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់បានចំនួន៣នាក់ស្រី១នាក់។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៩ក្នុងភូមិសាស្ត្រក្រុង ស្ទឹងសែន ខេត្តកំពង់ធំ។
បើតាមលោកអ៊ុក កុសល បន្តថាជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការនៅថ្ងៃ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 48,166 នាក់
ម្សិលមិញ : 97,318 នាក់
សរុប : 77,853,839 នាក់