ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បរទេសម្នាក់ ដេកស្លាប់ នៅក្នុងបន្ទប់ រីសតសូលីទែរកំរើក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 17 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 12:38 ល្ងាច អ្នកអាន 8086

ខេត្តសៀមរាប៖ជនបរទេសម្នាក់បានដេកស្លាប់នៅក្នុងបន្ទប់ របស់ រីសត សូលីទែរ ដោយសមត្ថកិច្ច បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារសំពាធឈាមឡើងគំហុកបណ្តាលឲ្យគាំងបេះដូង។

ហេតុការណ៍បានកើតឡើងនៅចំណុចបន្ទប់លេខ ២០៣ រីសត សូលីទែរកំរើក ស្ថិតនៅភូមិ សាលាកំរើក សង្កាត់ សាលាកំរើក ក្រុងសៀមរាប នៅវេលាម៉ោងប្រហែល ២៣និង៥០នាទីថ្ងៃទី១៦ខែឧសភាម្សិលមិញ។

ជនរងគ្រោះឈ្មោះ THIESEN NIELS FREDERIK CHRISTOPHER ភេទ ប្រុស កើតថ្ងៃទី ០៣ វិច្ឆិកា ១៩៨៥ ជនជាតិ ដាណឺម៉ាក កាន់លិខិតឆ្លងដែនលេខ ២១០២៣៧៣៦៥ ជាភ្ញៀវទេសចរណ៍។ចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ១២ ឧសភា ២០១៩តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប ស្នាក់នៅរីសតកើតហេតុខាងលើ។

សាកសពបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី)រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 4,219 នាក់
ម្សិលមិញ : 62,443 នាក់
សរុប : 77,064,857 នាក់