ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បុរសម្នាក់ យកម៉ូទ័រកាត់ដែកខូច ជួសជុលកែច្នៃប្រព័ន្ធខ្សែភ្លើងប្រើ បណ្តាលឲ្យឆក់ដួលផ្ងារនិងដីស្លាប់តែម្តង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 17 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 06:08 ល្ងាច អ្នកអាន 2143

ខេត្តសៀមរាប៖បុរសម្នាក់បានយកម៉ូទ័រកាត់ដែក១គ្រឿង ពណ៌លឿង ដែលខូចហើយជួសជុលកែច្នៃប្រព័ន្ធខ្សែភ្លើងប្រើកាត់ដែកនៅចំណុចដីជ្រុងផ្នែកខាងលិចជាប់ផ្ទះគាត់ បណ្តាលឲ្យឆ្លងប្រព័ន្ធភ្លើងឆក់ដួលផ្ងារនិងដីស្លាប់តែម្តង។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១៧ខែឧសភាឆ្នាំ២០១៩នេះ នៅវេលាម៉ោង ១៤និង០០នាទី ចំណុចភូមិតាជេត ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។

អធិការនគរបាលស្រុកពួកលោកវរសេនីយ៍ឯកទេព ពុំសែន បានប្រាប់អង្គភាពបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ នៅល្ងាចនេះថាជនរងគ្រោះឈ្មោះ វ៉ាន់ វ៉ូច ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

លោកទេព ពុំសែន បន្តថា-ក្រោយទទួលបានសេចក្តីរាយការណ៍កម្លាំងយើងបានចុៈដល់កន្លែងកើតហេតុ ធ្វើការពិនិត្យលើសាកសព(វ៉ាន់ វ៉ូច) មានស្នាមអុចជាំខ្មៅត្រង់ម្រាម.ប្រអប់ដៃទាំងសងខាង និងមានលេចអាចម៍ ក្រៅពីនោៈគ្មានស្លាកស្នាមអ្វីពាក់ព័ន្ធនិងបទល្មើសទេ។ការពិនិត្យលើម៉ូទ័រកាត់ដែកនោៈ មានសភាពចាស់ច្រេៈសំបករុំដោយស្គុតខ្មៅ ដៃកាន់គ្មានកុងតាក់សម្រាប់ចុចបិទបើកទេ។

លោកថា -តាមការបំភ្លឺអះអាងរបស់ឈ្មោះ សំ ស៊ីណេត អាយុ៣៨ឆ្នាំ មុខរបរធ្វើស្រែ ត្រូវជាប្រពន្ធជនរងគ្រោះបានឱ្យដឹងថា៖ មុនពេលកើតហេតុ គាត់ឃើញប្តី បានយកម៉ូទ័រកាត់ដែក១គ្រឿង ដែលដឹងថាខូចហើយមកជួសជុលប្រើ កាត់ដែកនៅចំណុចកើតហេតុម្នាក់ឯង គាត់នៅក្នុងផ្ទៈមិនបានចាប់អារម្មណ៍មើលទេ។ លុៈមួយសន្ទុៈគាត់ឮសម្លេងដួលនៅកន្លែងប្តីកំពុងកាត់ដែកមុខផ្ទៈគាត់ក៏ដើរចេញមើលឃើញប្តីដេកផ្ងារសន្លប់និងដីក្បែរម៉ូទ័រកាត់ដែកនោៈ គាត់បានរត់ទៅដកព្រីភ្លើង និងស្រែកហៅអ្នកជិតខាងជួយលើកដឹកទៅមណ្ឌលសុខភាពសំរោងយា តែគ្រូពេទ្យប្រាប់ថាគេស្លាប់បាត់ហើយ។
គាត់បញ្ជាក់ថា:ប្តីគាត់ស្លាប់ដោយសារឆក់ប្រព័ន្ធភ្លើងខ្លួនឯង មិនមានពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌនោះទេ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,775 នាក់
ម្សិលមិញ : 62,443 នាក់
សរុប : 77,064,413 នាក់