ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អតីតអភិបាល ក្រុងសៀមរាប ប្រាប់អតិថិជន ប្រយ័ត្នចាញ់បោកក្រុមហ៊ុន ពុះដីឡូត៍លក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 17 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 06:51 ល្ងាច អ្នកអាន 4390

អតីតអភិបាលក្រុងសៀមរាប លោកសូរ ប្លាតុង ដែលបច្ចុប្បន្ន អភិបាល ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានប្រាប់អតិថិជន ប្រយ័ត្នចាញ់បោកក្រុមហ៊ុន ដីឡូត៍ពុះលក់បង់រំលស់។

លោកសូរ ប្លាតុង បានប្រាប់អ្នកកាសែតថា អតិថិជនមុននិងទិញដីឡូត៍បង់រំលស់ ទី១សុំមើលប័ណ្ណកម្មសិទ្ធិម្ចាស់ក្រុមហ៊ុនសិន
ទី២តើក្រុមហ៊ុននោះបានចុះបញ្ជីបង់ពន្ធជូនរដ្ឋហើយឫនៅ
ទី៣ តើក្រុមហ៊ុនបានដាក់ប្រព័ន្ធលូ តភ្ជាប់ពីរបស់រដ្ឋហើយឫនៅ
ទី៤តើបានអូសបណ្ដាញអគ្គិសនីចូលហើយឫនៅ
ទី៥ ផ្លូវយ៉ាងតូច៨ម៉ែត្រ ហើយដីឡូត៍ ត្រូវរៀបចំសួនច្បារចំណតឡាន ដើម្បីមានបរិស្ថាន និងសុខភាពល្អ ។

លោកបន្តថា មានក្រុមហ៊ុនខ្លះមិនសុំច្បាប់ពីអាជ្ញាធរទេ ត្រូវរូវតែគ្នាឯង លក់ដីអស់ប្រមូលប្រាក់អស់ គេចទៅបាត់ធ្វើឲ្យអតិថិជនសោកសៅ វេទនា ។ ការប្រឈមមួយទៀត ដីជាប់អាជ្ញាធរអប្សរា អាជ្ញាធរមិនចេញប័ណ្ណកម្មសិទ្ធិឲ្យទេ។ ដូចជាដីវាលក្រោមលិចទឹកខែវស្សាទឹកឡើងលិចអស់អ្នកស្រុករងទុក។ 
ចំណែកក្រុមហ៊ុនពួកគេមិនខ្វល់ពីផលលំបាករបស់ប្រជាពលរដ្ឋឡើយ ពួកគេធ្វើយ៉ាងណាឲ្យតែបានប្រាក់។

លោកថាក្រុងសៀមរាប មានការរីកចំរើនខ្លាំង ឥឡូវនេះមករីកដុះដាល តាមស្រុក។ ទោះយ៉ាងណា លោកត្រេកអរនិងក្រុមហ៊ុនបង់ប្រាក់រំលស់ ដើម្បីឲ្យអ្នកស្រុកមានលទ្ធភាពរកលុយបានបង់ តែឲ្យក្រុមហ៊ុនត្រូវមានច្បាប់ត្រឹមត្រូវ។ ទទួលខុសត្រូវជាមួយអតិថិជន កន្លងហើយមានក្រុមហ៊ុនខ្លះបានប្រាក់ហើយគេចបាត់ ។

លោកអភិបាលបន្តថា ដីចំនូន៥០០០ម៉ែត្រការរ៉េ ត្រូវចុះបញ្ជីពីរដ្ឋបាលស្រុក ដីចំនួនបីម៉ឺនម៉ែត្រការរ៉េ ត្រូវសុំច្បាប់ អាជ្ញាធខេត្ត។ បើដីលើកពីហ្នឹងក្រុមហ៊ុនសុំច្បាប់ពីក្រសួង ។ ទំរាំអាជ្ញាធរឹតបណ្តឹង ផ្លូវច្បាប់ ប្រជាពលរដ្ឋចាញ់បោកក្រុមហ៊ុនទៅហើយ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,679 នាក់
ម្សិលមិញ : 62,443 នាក់
សរុប : 77,064,317 នាក់