ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកសេង ទៀង យកអំណោយ នាយករដ្ឋមន្ត្រី ជូនដល់កូនភ្លោះ៣នាក់ នៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 10:28 ព្រឹក អ្នកអាន 1627

ខេត្តសៀមរាប៖លោកសេង ទៀង ជំនួយការផ្ទាល់ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៨ខែឧសភាម្សិលមិញបានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយ របស់នាយករដ្ឋមន្ត្រីនិងភរិយា ប្រគល់ជូនចៅប្រុសស្រីភ្លោះចំនួន៣នាក់ ដែលទើបនិងសម្រាលកាលថ្ងៃទី២ខែឧសភាឆ្នាំ២០១៩ នៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ។

កូនភ្លោះទាំង៣នាក់នេះ មានប្រុស២នាក់ និង ស្រី១នាក់ ដែលមានឪពុកឈ្មោះ អូ ញ៉ា និងម្តាយឈ្មោះ ឳ ស្រីរ៉ង មានស្រុកកំណើតនៅភូមិព្រះឬស្សី ឃុំព្រះពន្លា ក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ បានទទួលអំណោយ រួមមាន ៖ អង្ករចំនួន ២០០ គីឡូក្រាម , ទឹកដោះគោចំនួន០១កេស , ស្ករសចំនួន០៥គីឡូក្រោម , ក្រម៉ា០២ , សារ៉ុង០២ និងថវិកាចំនួន៥លានរៀល ។

លោកសេង ទៀង ថ្លែងថា ការយកអំណោយមកផ្តល់ជូនក្រុមគ្រួសារកូនភ្លោះទាំង៣នាពេលនេះ គឺនាយករដ្ឋមន្ត្រីនិងភរិយា មិនបានប្រកាន់ពូជសាសន៍នោះទេ ហើយក៏មិនប្រកាន់និន្នាការនយោបាយដែរ ឲ្យតែបងប្អូនប្រសូតបានកូនភ្លោះ៣ និងទទួលបានអំណោយដូចៗគ្នា ។
បើតាមសេង ទៀង បញ្ជាក់ថា រហូតមកដល់ពេលនេះ ការមកចែកអំណោយ ជូនដល់កូនភ្លោះទាំង៣នាក់នេះគឺជាលើកទី៣៤៥ហើយ SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,556 នាក់
ម្សិលមិញ : 62,443 នាក់
សរុប : 77,064,194 នាក់