ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកមាស សុភា ប្រាប់សមាជិក បក្សទាំងអស់ ត្រូវប្រព្រឹត្តិតែអំពើល្អ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 05:00 ល្ងាច អ្នកអាន 323

លោក មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការ កណ្ដាល គណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារ ថ្នាក់កណ្ដាល ចុះជួយមូលដ្ឋាន ខេត្តព្រះវិហារ បានថ្លែងថា មន្ត្រីដែលជាសមាជិកបក្សទាំងអស់ ត្រូវប្រព្រឹត្តិតែអំពើល្អ សុច្ចរិត ចេះជួយគ្នាក្នុងគ្រាលំបាក និងមានចិត្តស្មោះត្រង់ចំពោះបក្ស ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រនិងប្រជាជន។ត្រូវចេះជួយប្រជាជនដោះស្រាយរាល់ទុក្ខលំបាកជូនប្រជាជនគ្រប់កាលៈទេសៈ។

ការថ្លែងនៅព្រឹកមិញនេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ក្នុងលោកបានអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកបក្ស ដោយមានការចូលរួមពី លោកអ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារក៏ដូចជាក្រុមការងារថ្នាក់កណ្តាលថ្នាក់ខេត្ត និងមានសមាជិកបក្ស ជាង៧០០នាក់នាឱកាសបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌអាណត្តិទី៣ឆ្នាំ២០១៩។

លោកមាស សុភា បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល ទាំងឡាយដែលកើតចេញពីការខិតខំប្រឹងប្រែង របស់សមាជិកបក្សទាំងអស់។ ដែលក្នុងរយៈពេលកន្លងមកនេះ បានខិតខំយកអស់ពីកម្លាំងកាយចិត្តក្នុងការកសាងសមិទ្ធផល ជាច្រើនសម្រាប់បម្រើ ឱ្យសង្គមជាតិពិសេស បានយកចិត្តទុកដាក់ចូលរួម ពង្រឹងការការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អ។

ដូចគ្នានេះដែរ អង្គបោះឆ្នោត ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួនឱ្យបានល្អ ដោយអញ្ជើញទៅចូលរួម បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ ឱ្យបានគ្រប់គ្នា ដើម្បីចូលរួមអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនក៏ដូចជាប្រទេសជាតិទាំងមូល៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,790 នាក់
ម្សិលមិញ : 62,443 នាក់
សរុប : 77,064,428 នាក់