ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សូមឆ្លើយថាទេ ចំពោះគ្រឿងញៀន ប៉ូលិសខេត្តសៀមរាប ចាប់បុរស២នាក់ ដកហូត១២កញ្ចប់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 08:13 ល្ងាច អ្នកអាន 4214

ខេត្តសៀមរាប៖សូមប្រជាពលរដ្ឋ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន! បុរស២នាក់ត្រូវបានប៉ូលិសខេត្តសៀមរាប ចាប់ខ្លួននិងបញ្ជូនទៅតុលាការនៅថ្ងៃនេះ រួមវត្ថុតាងដកហូតម្សៅមេតំហ្វេតា មីនប្រភេទទឹកកកចំនួន១២កញ្ចប់ ស្មើនឹងទម្ងន់ ៧១២ក្រាម(ទម្ងន់សុទ្ធ) ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១គ្រឿង សំភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន ទូរសព្ទ២គ្រឿង។

ជនសង្ស័យត្រូវបានចាប់ខ្លួននៅថ្ងៃទី១៦ខែឧសភាឆ្នាំ ២០១៩ ដោយកំលាំងការិយាល័យប្រឆាំងគ្រឿងញៀន កំលាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប នៅចំណុចមុខវត្តព្រះឥន្ទកោសីយ៍ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម និងនៅបន្ទប់ជួលស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

១-ឈ្មោះ ស្រឿន វីរៈ ភេទប្រុសឆ្នាំកំណើត ១៩៩៣ មុខរបរគ្មាន មានទីលំនៅ ភូមិស្រែណូយ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាបសព្វថ្ងៃស្នាក់នៅបន្ទប់ជួល ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប (រក្សាទុក ជួញដូរនិងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)

២-ឈ្មោះ ដួង សំអឿនហៅម៉ាប់ ភេទប្រុស ឆ្នាំកំណើត ១៩៩៤មុខរបរគ្មាន មានទីលំនៅ ភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុង សៀមរាប (រក្សាទុក ជួញដូរ និងប្រើប្រា ស់)(មានសារធាតុញៀនក្នុងខ្លួន)។
សូមរំលឹកថា សម្តេចស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានបញ្ជា ឲ្យអភិបាល រាជធានី-ខេត្ត ជាពិសេស រាជធានីភ្នំពេញ ខេត្ត ព្រះសីហនុ និង ខេត្តសៀមរាប យកចិត្តទុកដាក់ ដោះស្រាយនិង បង្ក្រាបការចែកចាយ គ្រឿងញៀននៅតាមរង្គសាល។

សម្តេច ក្រឡាហោម បញ្ជាក់ថា“យើងមិនមែន បង្ក្រាប កន្លែងកម្សាន្តទេ គឺយើងបង្ក្រាបគ្រឿងញៀនពីព្រោះច្បាប់អនុញ្ញាតឲ្យបើកកន្លែងកម្សាន្តតែមិនអនុញ្ញាតឲ្យចែកចាយគ្រឿងញៀនទេ”។

សម្តេច ស ខេង បានសង្កត់ធ្ងន់ថា បើម្ចាស់រង្គសាលអនុញ្ញាតឲ្យគេចែកចាយគ្រឿងញៀននៅក្នុងរង្គសាលរបស់ខ្លួន គឺម្ចាស់រង្គសាលត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។

សម្ដេច ក្រឡាហោម បន្ថែមថា៖ "ឥឡូវនេះ វិធីមានពីរយ៉ាង ទី១. ក្តាប់ព័ត៌មានបានទៅបង្ក្រាប ប៉ុន្តែកុំយល់ច្រឡំថា ទៅបង្ក្រាបកន្លែងកម្សាន្ត ដែលមាន ច្បាប់ អនុញ្ញាត គឺយើងបង្ក្រាបគ្រឿងញៀន នៅនឹង កន្លែង កម្សាន្ត នោះ និងទី២. ប្រកាសជាជំហរសុំឲ្យ លុប បំបាត់ដោយ ខ្លួន ឯង..."។

ជាចុងក្រោយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានផ្តាំទៅម្ចាស់រង្គសាល និងកន្លែងកម្សាន្ត ឬភោជនីយដ្ឋាន ដែលមានការលួចលាក់ ចែកចាយ គ្រឿងញៀន សូមបញ្ឈប់ជាបន្ទាន់ ហើយបើមិន បញ្ឈប់ទេ សមត្ថកិច្ច នឹងទៅបង្ក្រាប មិនត្រឹម តែបង្ក្រាបទេ គឺថែមទាំងប្រឈម មុខនឹងការបិទ អាជីវកម្ម ពីព្រោះរឿងនេះ រឿងសង្គម មិនមែនរឿងបុគ្គលណា ក្រុមណានោះទេ គឺការទទួលខុសត្រូវក្នុងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសង្គម សុខមាលភាពសង្គមរបស់យើង៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,515 នាក់
ម្សិលមិញ : 56,674 នាក់
សរុប : 81,784,216 នាក់