ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រន្ទះបាញ់ ស្លាប់ម្នាក់ និងសន្លប់២នាក់ នៅស្រុកក្រឡាញ់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 20 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 09:09 ព្រឹក អ្នកអាន 4585

ខេត្តសៀមរាប៖អធិការនគរបាលស្រុកក្រឡាញ់លោកវរសេនីយ៍ឯកជី បេងជន បានឲ្យដឹងនៅព្រឹកនេះថា បុរសម្នាក់បានស្លាប់ និង២នាក់ទៀតបានសន្លប់ ដោយសាររន្ទះបាញ់។

ហេតុការណ៍បានកើតឡើង នាម៉ោង៥ល្ងាច ថ្ងៃទី១៩ខែឧសភា ម្សិលមិញ នៅវាលកំប៉ោ ស្ថិតក្នុងភូមិឱម៉ាល់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
លោកវរសេនីយ៍ឯកជី បេងជន បន្តថាជនរងគ្រោះដែលបានស្លាប់ ឈ្មោះ ម៉ូត ផល ភេទប្រុស អាយុ៥៧ឆ្នាំ ទីលំនៅភូមិដំណាក់ខ្ចាស់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

បើតាមអធិការបញ្ជាក់ថា ក្នុងហេតុការនោះដែរក៏មានអ្នករបួសសន្លប់២នាក់ ទី១ឈ្មោះ ម៉ូត ហ៊ីង ភេទប្រុស អាយុ៣១ឆ្នាំ និងទី២ឈ្មោះ លីន កូននាង ភេទស្រី អាយុ២២ឆ្នាំ (ជាប្តីប្រពន្ធ) នៅភូមិអន្លង់សារ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,592 នាក់
ម្សិលមិញ : 62,443 នាក់
សរុប : 77,064,230 នាក់