ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ស្ត្រីម្នាក់នៅខេត្តសៀមរាប បានស្លាប់ នៅពេលព្យួរសេរ៉ូម

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 21 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 04:00 ល្ងាច អ្នកអាន 11908

ខេត្តសៀមរាប៖ស្ត្រីម្នាក់បានដាច់ខ្យល់ស្លាប់បាត់បង់ជីវិត ខណះពេលកំពុងតែព្យួរសេរ៉ូម បានបន្តិច។ នេះបើតាមលោកវរសេនីយ៍ឯក សុខ សុទ្ធាវុទ្ធ អធិការនគរបាលស្រុកជីក្រែង បានថ្លែងប្រាប់បណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ តាមទូរសព្ទនៅរសៀលថ្ងៃនេះ។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទីម៉ោង១៥និង០០នាទីថ្ងៃទី២០ខែឧសភាឆ្នាំ២០១៩ នៅផ្ទះពេទ្យ ភូមិអន្លង់ព្រីងលើ ឃុំអន្លង់សំណរ ស្រុកជីក្រែងខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះលាង វន អាយុ៤៧ឆ្នាំ នៅភូមិតាគឹមលើ ឃុំអន្លង់សំណរ ស្រុកជីក្រែង។
តាមប្រភពបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះ បានទៅឲ្យពេទ្យ ឈ្មោះ មិន វឌ្ឍណា ភេទស្រី អាយុ៣១ឆ្នាំ ជាពេទ្យមធ្យមបំរើការងារនៅមណ្ឌលសុខភាពជីក្រែង ព្យាបាល នៅផ្ទះគ្រូពេទ្យ ភូមិអន្លង់ព្រីងលើ ឃុំអន្លង់សំណរ ដោយអ្នកជំងីមានសភាពធ្ងន់ធ្ងរពេទ្យក៏បានដាក់សេរ៉ូមផ្អែមប្រៃឲ្យអ្នកជំងឺ បានបន្តិច អ្នកជំងឺ ក៏ដាច់ខ្យល់ស្លាប់តែម្ដង។

បើតាមប្រភពបន្តថា ក្រោយមានហេតុការណ៍បែបនេះ សមត្ថកិច្ចមូលដ្ឋានបានសហការណ៍ជាមួយខាងនគរបាលបច្ចេកទេស , ខាងនគរបាលសេដ្ឋកិច្ច និងលោកវេជ្ជបណ្ឌិត អ៊ិន ឆបឆរត្ន័ គ្រូពេទ្យកោសល្យវិច័យ ធ្វើការពិនិត្យ លទ្ធផលដូចខាងក្រោម៖
ទី១. ករណីនេះមិនមែនជារឿងឃាតកម្មទេ។ ទី២. តាមការសន្និដ្ឋានរបស់គ្រូពេទ្យកោសលវិច័យ ជនរងគ្រោះស្លាប់ដោយជំងឺស្ទះសសៃឈាមចិញ្ចឹមបេះដូង ។
ចំពោះករណីនេះត្រូវបានសមត្ថកិច្ចអះអាងថា គ្រូពេទ្យភូមិ បានប្រឹងប្រែងជួយសង្គ្រោះជនរងគ្រោះដែរ តែដោយជនរងគ្រោះមានសភាព
ធ្ងន់ធ្ងរពេក។

សមត្ថកិច្ចបន្តថា ជនរងគ្រោះមកដល់ភ្លាម គ្រូពេទ្យក៏ត្រួតពិនិត្យរួចក៏បានដាក់សេរ៉ូមប្រៃ ជួយសង្គោះបឋមសិន រួចក៏ខលហៅរថយន្តសង្គ្រោះដើម្បីនាំទៅពេទ្យខេត្ត ប៉ុន្តែដាក់សេរ៉ូមបានតែមួយសន្ទុះជនរងគ្រោះក៏ស្លាប់។

ជុំវិញករណីនេះលោកវរសេនីយ៍ឯក សុខ សុទ្ធាវុទ្ធ បានបញ្ជាក់ថា លោកនៅមិនទាន់ដឹងថា ក្រុមគ្រួសារជនរងគ្រោះ អាចប្ដឹងគ្រូពេទ្យ ឬយ៉ាងណានោះទេ។
សមត្ថកិច្ចត្រួតពិនិត្យរួចក៏បានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,578 នាក់
ម្សិលមិញ : 56,674 នាក់
សរុប : 81,784,279 នាក់