ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ស៊ឹង សំអុល អើយល្មម ឈប់រកស៊ីឈើទៅ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 06:03 ល្ងាច អ្នកអាន 1095

ភ្នំពេញ៖ស៊ឹង សំអុល ម្ចាស់ក្រុមហ៊ុនម៉ាស្ទ័រខេសាន់ នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើពីស្រុកកោះញែក ខេត្តមណ្ឌលគិរី ចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកស្នួល ខេត្តក្រចេះ និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ យ៉ាងពេញបន្ទុកដដែល។

ប្រភពបានឲ្យដឹងទៀតថា កាលពីវេលាម៉ោង៩និង១៣នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ រថយន្តដឹកឈើធំៗ២គ្រឿងរបស់មេឈ្មួញ ស៊ឹង សំអុល មកដល់ចំណុចរង្វង់មូលគោព្រៃទីរួមខេត្តមណ្ឌលគិរី ហើយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់នោះទេ។ ចំណែករថយន្តដឹកឈើធុនធំមក១៨គ្រឿងទៀតបានដឹកជញ្ជូនឈើចេញផុតពីខេត្តមណ្ឌលគិរី ជាបន្តបន្ទាប់ព្រោះមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធខ្លាចឥទ្ធិពលមេឈ្មួញ ស៊ឹង សំអុល ដែលមានខ្នងបង្អែករឹងមាំទើបបណ្ដោយឲ្យឈ្មួញរូបនេះធ្វើអ្វីៗតាមអំពើចិត្ត។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ទោះបីក្នុងទីតាំងក្រុមហ៊ុនម៉ាស្ទ័រខេសាន់ របស់មេឈ្មួញ សឹង សំអុល គ្មាននៅសល់ឈើសម្រាប់ធ្វើអាជីវកម្មយ៉ាងណាក៏ដោយ ក៏ជាក់ស្ដែងឈ្មួញម្នាក់នេះនៅតែមានឈើដឹកចេញទៅស្រុកយួនរហូត។

មួយរយៈចុងក្រោយនេះមេឈ្មួញ ស៊ឹង សំអុល អាចកាប់ដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច តំបន់អន្ទ្រង និងតំបន់ដែនជម្រកសត្វព្រៃស្រែពក យ៉ាងពេញបន្ទុក ទំនងព្រោះមានការឃុបឃិតពីមន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 39,820 នាក់
ម្សិលមិញ : 118,081 នាក់
សរុប : 88,191,651 នាក់