ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី អញ្ជើញថ្វាយ ព្រះរាជដំណើរ ព្រះមហាក្សត្រ យាងទៅប្រទេសបារាំង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 23 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 11:47 ព្រឹក អ្នកអាន 323

នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកមិញនេះ បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្រត្សនៃព្រះរាជាណាចក្រកម្ពុជា យាងទៅកាន់ប្រទេសបារាំង ដើម្បីចូលរួមប្រារព្ធពិធីអបអរសាទរខួប២៥ឆ្នាំនៃសកម្មភាពគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់អង្គរ ដែលហៅកាត់ថា ICC-Angkor (International Coordinating Committee for the Safeguarding and Development of the Historic Site of Angkor).

ព្រះអង្គនឹងគង់ប្រថាប់នៅប្រទេសបារាំងរហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ទើបព្រះអង្គយាងនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញ។
សូមថ្វាយព្រះពរព្រះអង្គមានព្រះរាជដំណើរសុវត្ថិភាព និងព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រទូទាំងប្រទេស៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 48,181 នាក់
ម្សិលមិញ : 97,318 នាក់
សរុប : 77,853,854 នាក់