ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប៉ូលិស ខេត្តសៀមរាប ចាប់មនុស្ស២នាក់ ករណីគ្រឿងញៀន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 23 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 12:04 ល្ងាច អ្នកអាន 8034

ខេត្តសៀមរាប៖ស្នងការប៉ូលិសខេត្តសៀមរាបបានចាប់ជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការនៅថ្ងៃនេះ រួមនិងដកហូត ម្សៅមេតំហ្វេតា មីនប្រភេទទឹកកកចំនួន៨កញ្ចប់ ស្មើនឹងទម្ងន់ ៣៩.៥ក្រាម(ទំងន់សុទ្ធ) ថ្នាំគ្រាប់យ៉ាម៉ាចំនួន០៣គ្រាប់ស្មើនឹងទម្ងន់០,៣ក្រាម (ទម្ងន់សុទ្ធ)ថ្នាំគ្រាប់អេសស្តាស៊ីចំនួន០១ គ្រាប់ស្មើនឹងទម្ងន់០,៣ក្រាម(ទម្ងន់សុទ្ធ) ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿងសំភារៈវេចខ្ចប់គ្រឿងញៀននិងឧបករណ៍ប្រើប្រាស់មួយចំនួន ទូរស័ព្ទដៃ ចំនួន ០៣គ្រឿង។

ជនសង្ស័យត្រូវបានចាប់ខ្លួននៅថ្ងៃ២១ខែឧសភាឆ្នាំ២០១៩ ដោយកំលាំងការិយាល័យប្រឆាំងគ្រឿងញៀន
ជាមួយ កំលាំងការិយាល័យចរាចរណ៍ ផ្លូវគោក នៅចំណុចមុខសណ្ឋាគារខេមរាអង្គរ ស្ថិតនៅភូមិនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

១-ឈ្មោះ ជា សុវណ្ណារិទ្ធ ភេទប្រុសឆ្នាំកំណើត ១៩៩២ មុខរបរគ្មានមានទីលំនៅ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប (រក្សាទុក ជួញដូរ ចាត់ចែង និងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន) ២-ឈ្មោះ ណុះ អេស៊ីគីន ភេទស្រី ឆ្នាំកំណើត ១៩៩៩ មុខរបរគ្មាន មានទីលំនៅ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប (ចាត់ចែង និងប្រើប្រា ស់)(មានសារធាតុញៀនក្នុងខ្លួន)៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 47,986 នាក់
ម្សិលមិញ : 97,318 នាក់
សរុប : 77,853,659 នាក់