ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តសៀមរាប ប្រាប់មន្ត្រីទាំងអស់ ធ្វើការត្រួតពិនិត្យនូវ រាល់ព័ត៌មានបំពុលសង្គម តាមគេហទំព័រនៅក្នុងភូមិសាស្ត្រខេត្ត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 23 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 01:06 ល្ងាច អ្នកអាន 752

លោកទៀ សីហា អភិបាល ខេត្តសៀមរាប បានឲ្យគ្រប់កងឯកភាព និង គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក គឺត្រូវយកចិត្តទុក និងពង្រឹងបន្ថែមនូវការងារសន្តិសុខទូទាំងខេត្ត ជាពិសេសចលនាសង្គ្រោះជាតិ ដែលញុះញង់បង្ករអសន្តិភាពដល់សង្គមជាតិ ដំណើរការលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ និងរៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ព្រមទាំងធ្វើការត្រួតពិនិត្យនូវ រាល់ព័ត៌មានបំពុលសង្គម តាមគេហទំព័រនៅក្នុងភូមិសាស្ត្រខេត្ត និង ពង្រឹងឲ្យខាងតែបានលើការងារសន្តិសុខនៅតាមទី ប្រជុំជន និង ទីកន្លែងសក្ការៈបូជា ដែលជាគោលដៅរបស់ក្រុមជនសង្គមងងឹតធ្វើសកម្មភាព បង្កឲ្យមានអសន្តិសុខនៅក្នុង សង្គម។

ការបញ្ជាក់នេះនាពេល អញ្ជើញក្នុង កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ត្រួតពិនិត្យការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅទីប្រជុំជន និងទីសក្ការៈបូជា និងសន្តិសុខសម្រាប់ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នាថ្ងៃទី២២ខែឧសភាម្សិលមិញ នៅរដ្ឋបាលខេត្តសៀមរាប៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 47,722 នាក់
ម្សិលមិញ : 97,318 នាក់
សរុប : 77,853,395 នាក់