ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

៤ថ្ងៃទៀត សម្តេច ហ៊ុន សែន ធ្វើដំណើរ ទៅទីក្រុងបាងកក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 23 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 01:39 ល្ងាច អ្នកអាន 706

ភ្នំពេញ៖នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៩ សម្តេច ហ៊ុន សែន នឹងអញ្ជើញទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ដើមសប្តាហ៍ក្រោយនេះ ដើម្បីចូលរួមសន្និបាតប្រចាំឆ្នាំលើកទី៧៥ របស់គណៈកម្មការសេដ្ឋកិច្ចនិងសង្គមអង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (UN-ESCAP)។
កិច្ចប្រជុំនៅក្រុងបាងកកនេះ នឹងធ្វើឡើងក្រោមមូលបទ «ការផ្តល់សិទ្ធិអំណាចជូនប្រជាជន និងការធានានូវបរិយាប័ន្នភាព និងសមភាព»។

ការអញ្ជើញរបស់សម្តេចតេជោ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោកជំទាវ អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិរបស់ UN-ESCAP។

អញ្ជើញអមដំណើរ សម្តេចតេជោ នាយករដ្ឋមន្រ្តី រួមមាន លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិនៃគណៈកម្មការសេដ្ឋកិច្ចនិងសង្គមសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិកលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ព្រមទាំងឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលមួយចំនួនទៀត។

ក្រសួងការបរទេស បានបញ្ជាក់ទៀតថា ដោយទទួលស្គាល់នូវសមិទ្ធផលដ៏ធំធេងដែលកម្ពុជាសម្រេចបាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម UN-ESCAP បានគោរពអញ្ជើញ សម្តេចតេជោនាយករដ្ឋមន្រ្តី ថ្លែងសុន្ទរកថាគន្លឹះនៅក្នុងពិធីបើកសន្និបាត ដោយផ្តោតជាសំខាន់ ទៅលើបទពិសោធន៍របស់កម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដែលបានលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនកម្ពុជាគ្រប់រូប៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,966 នាក់
ម្សិលមិញ : 38,134 នាក់
សរុប : 82,092,812 នាក់