ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តសៀមរាប បញ្ជាឲ្យមន្ត្រីចុះពិនិត្យ ករណីFacebook រិះគន់មន្ត្រីនៅស្រុកស្វាយលើ រវល់មើលទូរសព្ទគ្រប់ដៃ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 23 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 03:45 ល្ងាច អ្នកអាន 12892

ខេត្តសៀមរាប៖ករណីមានប្រជាពលរដ្ឋបានបង្ហោះFacebook រិះគន់ទៅលើមន្ត្រីបម្រើការងារ នៅស្រុកស្វាយលើ ផ្នែក បញ្ជាក់សំបុត្រកំណើត ថារវល់លេងទូរសព្ទនោះ អភិបាលខេត្តសៀមរាប លោកទៀ សីហា បានបញ្ជាឲ្យមន្ត្រីចុះពិនិត្យ លើករណីហ្នឹងហើយ។ នេះបើតាមលោកអភិបាលខេត្តបានប្រាប់អង្គភាពបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ នៅមុននេះបន្តិច។

អាខោនFacebook ឈ្មោះ (កូន នាក់ស្វាយលើ) បានសរសេរយ៉ាងដូច្នេះថា សូមលោកអភិបាលស្រុកស្វាយលើ លើមើលកូនចៅរបស់លោកផង ខ្ញុំបានបាត់សំបុត្របញ្ជាក់កំណើតទៅរកនៅសាលាស្រុកគាត់ថារវល់ចាំកន្លះខែក្រោយឬមួយខែក្រោយចាំមកយក ដល់កន្លះខែក្រោយមកខ្ញុំទៅសួរគាត់ថាមិនទាន់បានរកទេរវល់ណាស់ ចាំបួនដប់ថ្ងៃទៀតចាំមកម្ដងទៀតមកពូ តែខ្ញុំបានទៅសួរជាបន្តរបន្ទាប់រហូតតាមពេលដែលពួកគាត់បានណាត់តែគាត់នៅតែនិយាយថាមិនទាន់បានរកទេពូពួកខ្ញុំរវល់ណាស់ ហើយគាត់និយាយតែមុខខ្ញុំគាត់មិនមើលផងមកដល់ពេលនេះជាងកន្លះឆ្នាំហើយ
រាល់ពេលដែលខ្ញុំទៅខ្ញុំតែងសង្កេតមើលពួកគាត់រវល់មែន រវល់មើលទូរសព្ទគ្រប់ដៃ។

ជុំវិញការសរសេររិះគន់បែបនេះ លោកឡុង ហំ អភិបាលស្រុកស្វាយលើ បានឲ្យដឹងថាតាមរយះទូរសព្ទថា ពេលនេះលោកកំពុងតែប្រជុំ លើករណីហ្នឹង។ លោកថា សំរាប់រដ្ឋបាលស្រុកស្វាយលើ មិនដែលមាន យឺតយ៉ាវលើការធ្វើសំបុត្រកំណើតនោះទេ។ តែ២ឬ៣ថ្ងៃគឺធ្វើរួចហើយ។

លោកអភិបាលស្រុកបន្តថា បើតាមការពិនិត្យមើលរូបភាព គឺរូបថតដែលបានបង្ហោះនោះ គឺថតជាងកន្លះខែមុន។ លោកទទូលស្គាល់ថា រូបភាពដែលបង្ហោះនោះ ជាមន្ត្រីបម្រើការងារនៅរដ្ឋបាលស្រុកស្វាយលើប្រាកដមែន។ បើតាមលោកបញ្ជាក់ថាករណីហ្នឹងលោកនឹងធ្វើរបាយការណ៍មួយដើម្បីបកស្រាយចំពោះការចោទប្រកាន់នេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 48,202 នាក់
ម្សិលមិញ : 97,318 នាក់
សរុប : 77,853,875 នាក់