ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រដ្ឋបាលស្រុកស្វាយលើបំភ្លឺថា៖

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 23 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 06:40 ល្ងាច អ្នកអាន 5457

 ខេត្តសៀមរាប៖រដ្ឋបាលស្រុកស្វាយលើ បានចេញលិខិតបំភ្លឺចំពោះការចោទប្រកាន់មួយ តាមរយះទំព័រហ្វេសប៊ុក។ ខាងក្រោមនេះ ជាលិខិតបំភ្លឺ៖
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
&2'
ខេត្តសៀមរាប
រដ្ឋបាលស្រុកសា្វយលើ

សេចក្តីបំភ្លឺ
រដ្ឋបាលស្រុកស្វាយលើ មានកិត្តិយសសូមជម្រាបជូន សាធារណៈជនទាំងអស់ក្នុងបណ្តាញសង្គមហ្វេសប៊ុក មេត្តាជ្រាបថា៖ នៅថ្ងៃព្រហស្បតិ៍ ០៥រោច ខែ ពិសាខ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៩.៤៥ នាទីព្រឹក មានអាខោនហ្វេសប៊ុកឈ្មោះ កូននាក់ស្វាយលើ និង ឈ្មោះ មេផ្ទះ-Housewife បានបង្ហោះខ្លឹមសារទាក់ទងទៅនឹងការងារបម្រើសេវាអត្រានុកូលដ្ឋានយឺតយ៉ាវ និង រូបភាពមន្ត្រីកំពុងមើលទូរស័ព្ទ ។

ដូចនេះរដ្ឋបាលស្រុកស្វាយលើ សូមបញ្ជាក់ជូនសាធារណជន មេត្តាជ្រាបដូចខាងក្រោម៖

១- កន្លងមករដ្ឋបាលស្រុក បានបម្រើសេវាសាធារណៈផ្នែកការងារអត្រានុកូលដ្ឋានមិនដែលអោយលើសពីរយៈពេលបីថ្ងៃទេ ហើយពេលខ្លះយើងអោយប្រជាពលរដ្ឋគាត់រង់ចាំរយៈពេលតែកន្លះម៉ោង ទៅពីរម៉ោងពួកគាត់អាចទទួលសេវាប្រភេទនេះយកទៅប្រើប្រាស់បាន លើកលែងតែ ការស្នើសុំកែតម្រូវទិន្ន័យអត្រានុកូល ដ្ឋាន ទើបត្រូវប្រើរយៈពេលយូលើសពីមួយខែព្រោះមាននីតិវិធីច្រើនត្រូវដាក់ឆ្លងជូនក្រសួងមហាផ្ទៃពិនិត្យ សម្រេច ។ ចំពោះប្រជាពលរដ្ឋដែលបានបាត់ ខូច ភ្លើងឆេះ...សំបុត្រអត្រានុកូលដ្ឋានគ្រប់ប្រភេទ ពេលគាត់មករកសេវា មន្ត្រីយើងតែងតែសាកសួររាល់ព័ត៌មាន និង ឯកសារពាក់ព័ន្ធដូចជា សៀវភៅគ្រួសារ កាលបរិច្ឆេទដែលធ្វើនៅថ្នាក់ឃុំ សង្កាត់ និងសាច់ញ្ញាត្តិដែលធ្លាប់ធ្វើជាមួយ ដើម្បីងាយស្រួលក្នុងការស្វែងរកក្បាលសៀវភៅ និងឈ្មោះសាម៉ីខ្លួន...។ ចំពោះប្រជាពលរដ្ឋមួយចំនួនពេលគាត់មករកសេវាប្រភេទនេះនៅថ្នាក់ស្រុក តែពួកគាត់មិនមានឯកសារអ្វីទាំងអស់ និងមិនដឹងធ្វើនៅឆ្នាំណា ដូច្នេះមន្ត្រីអត្រានុកូលដ្ឋានយើងពិបាកស្វែងរកជូនពួកគាត់មិនដឹងថាគាត់បានធ្វើ ឬមិនបានធ្វើទើបធ្វើអោយមានការយឺតយ៉ាវខ្លះក្នុងការស្វែងរក តែក៍មិនយឺតយ៉ាវរហូតដល់កន្លះខែ ឬមួយខែដូចការចោទប្រកាន់នេះដែរ ។

២- ចំពោះរូបភាពដែលចោទប្រកាន់មន្ត្រីយើងដែលមើលទូរស័ព្ទដៃគឺពួកគាត់មានចេតនាលួចថតមន្ត្រីពេលម៉ោងសម្រាកពីការងារក្នុងគោលបំណងធ្វើអោយអាប់អោនស្ថាប័ននៃរដ្ឋបាលស្រុកទាំងមូល ព្រោះនៅពេលខ្លះ មន្ត្រីយើងប្រើទូរស័ព្ទដើម្បីធ្វើការទំនាក់ទំនងការងាររដ្ឋបាលផ្សេងៗផងដែរ ។ ជាងនេះទៅទៀតនៅរដ្ឋបាលស្រុកពាក់ព័ន្ធទៅនឹងការងារបន្ទាន់ និងការងារសេសសល់មួយចំនួន ដោយមានការណែនាំពីថ្នាក់ដឹកនាំស្រុកមន្ត្រីយើងឆ្លៀតពេលធ្វើការងារ ក្នុងចណ្លោះម៉ោងសម្រាកម្តងម្កាលដើម្បីអោយសម្រេចបានតាមការកំណត់ ។

ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះ រដ្ឋបាលស្រុកបានកោះប្រជុំជាមួយមន្ត្រីអត្រានុកូល ដ្ឋានភ្លាម ហើយមន្ត្រីទាំងអស់បានឆ្លើយបំភ្លឺថាកន្លងមកមិនដែលមានប្រជាពលរដ្ឋណាមកអោយរកសំបុត្រអត្រានុកូលដ្ឋានដែលបាត់ហើយរកមិនឃើញហួសពីកន្លះខែទៅមួយនោះដែរ គឺរដ្ឋបាលស្រុកតែងតែឆ្លើយតបទៅសាម៉ីជនវិញ ប្រសិនបើករណីរកមិនឃើញក្នុងសៀវភៅអត្រានុកូលដ្ឋានដែលរក្សានៅសាលាស្រុក ។

ដូចនេះរដ្ឋបាលស្រុកស្វាយលើ សូមជម្រាបជូនម្ចាស់អាខោន កូននាក់ស្វាយលើ និង មេផ្ទះ-Housewife មេត្តាជ្រាបថា ប្រសិនជាម្ចាស់អាខោនទាំងពីរនេះធ្លាប់បានមករកសេវាប្រភេទនេះពីរដ្ឋបាលស្រុកស្វាយលើកន្លងមកមែន សូមមកទំនាក់ទំនងផ្ទាល់ ដើម្បីរដ្ឋបាលស្រុកមានមូលដ្ឋានសាកសួរព័ត៌មានពាក់ព័ន្ធនឹងឯកសារដែលបាត់ និងដើម្បីងាយស្រួលក្នុងការស្វែងរកជូនបានលឿន ។
អាស្រ័យដូចបានបកស្រាយបំភ្លឺក្នុងខ្លឹមសារខាងលើ សូមសាធារណៈជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន។

ថ្ងៃព្រហស្បតិ៍០៥កើត ខែពិសាខ ឆ្នាំកុរឯកស័ក ព.ស២៥៦៣
ស្វាយលើ, ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 48,019 នាក់
ម្សិលមិញ : 97,318 នាក់
សរុប : 77,853,692 នាក់