ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ភរិយា អភិបាលខេត្តសៀមរាប យកអំណោយកាកបាទក្រហម ចែកជូន ពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 25 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 06:13 ល្ងាច អ្នកអាន 660

លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហម កម្ពុជា ខេត្តសៀមរាប តំណាងលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា និងសហការី នៅព្រឹកមិញនេះ អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន១៣គ្រួសារ។

គ្រួសាររលំ៖ មុង១ ភួយ១ សារុង១ ក្រមា១ ស័ង្កសី ១៦សន្លឹក មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា១សែន៥ម៉ឺនរៀល។
- គ្រួសារប៉ះពាល់ធ្ងន់៖ មុង១ ភួយ១ សារុង១ ក្រមា១ ស័ង្កសី ១០សន្លឹក មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា ១សែនរៀល។
-គ្រួសាររបួស៖ មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា២០ម៉ឺនរៀល។

ព្រមទាំងលោក ហឿក ហើត និងភរិយាម្ចាស់ហាង ម្លប់ឫស្សីបានឧបត្ថម្ភ ២លានរៀលបន្ថែមទៀត
ហើយនិងឧបត្ថម្ភមណ្ឌលសុខភាពទឹកវិល ៥០ម៉ឺនរៀល។
សូមបញ្ជាក់ថាកាលពីថ្ងៃទី២២ខែឧសភាឆ្នាំ២០១៩ ខ្យល់កន្ត្រាក់ បណ្ដាលឲ្យខាងលើ ដែលស្ថិតនៅ សង្កាត់ទឹកវិល ក្រុងសៀមរាប រលំ៦ខ្នង-របើកធ្ងន់ធ្ងរ៦ខ្នង និងរបួស១នាក់៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,858 នាក់
ម្សិលមិញ : 38,134 នាក់
សរុប : 82,092,704 នាក់