ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ឈ្មួញ៣នាក់ សម្រុកដឹកជញ្ជូនឈើ ចេញពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 28 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 01:56 ល្ងាច អ្នកអាន 833

ខេត្តកំពង់ធំ៖ឈ្មួញឈើ៣នាក់ ត្រូវបានគេអះអាងថា បានធ្វើសកម្មភាព ដឹកជញ្ជូនឈើ ដោយរថយន្តធំៗ ចេញពីទឹកដីខេត្តព្រះវិហារ ចូលមកខេត្តកំពង់ធំ យ៉ាងពេញពន្ទុក។ ប៉ុន្តែសកម្មភាពបែបនេះគេនៅមិនទាន់ឃើញមានការបង្ក្រាបពីអាជ្ញាធរជំនាញពាក់ព័ន្ធនៅឡើយទេ។

សេចក្ដីរាយការណ៍បានឲ្យដឹងថាឈ្មួញទាំង៣នាក់នោះ បានធ្វើសកម្មភាព រកស៊ីផ្នែកជំនួញឈើ ជាយូណាស់មកហើយ ដោយទំនងក្រុមឈ្មួញទាំងនោះ បង់លុយឲ្យទៅអាជ្ញាធរសមត្ថកិច្ចជំនាញ ទើបអាចដឹកជញ្ជូនឈើ បានដោយរលូនបែបនេះ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ឈ្មួញដែលលេចមុខដឹកជញ្ជូនឈើ ពីខេត្តព្រះវិហារ ចូលមកខេត្តកំពង់ធំ ទី១
ចែផន ២ល្មោះស៊ីស ៣ឈ្មោះ ចេង គឺជាឈ្មួញឈើដ៏ល្បីល្បាញនៅទឹកដីខេត្តព្រះវិហារនិងកំពង់ធំ។

ការដឹកជញ្ជូនឈើនេះ កន្លងទៅលោកអ៊ុន ចិន្តា អភិបាលខេត្តព្រះវិហារ និងលោកសុខ លូ អភិបាលខេត្តកំពង់ធំ តែងតែដាក់បទបញ្ជាដល់មន្ត្រីជំនាញធ្វើការទប់ស្កាត់ផងដែរ។ ប៉ុន្តែការដឹកជញ្ជូនឈើរបស់ក្រុមឈ្មួញខាងលើ នៅតែបន្តសកម្មភាព យ៉ាងអនាធិបតេយ្យដដែល៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,062 នាក់
ម្សិលមិញ : 17,647 នាក់
សរុប : 80,437,025 នាក់