ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បែកធ្លាយ សមត្ថកិច្ចចម្រុះ ខេត្តសៀមរាប បង្ក្រាបទីតាំង នំប្រភេទកូនក្មេង ក្លែងបន្លំម៉ាក ដោយស្ងាត់ៗ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 31 ខែ ឧសភា ឆ្នាំ​ 2019 ម៉ោង 11:22 ព្រឹក អ្នកអាន 10504

ខេត្តសៀមរាប៖មានការបែកធ្លាយកម្លាំងសមត្ថកិច្ចចម្រុះចុះឆែកឆេរ ឃ្លាំងស្តុកទំនិញចំនួន២ល្វែង ក្នុងបុរីសៀង ណាំ តាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន១ ដែលផលិតផ្តាច់មុខនៅភ្នំពេញ រហូតឈានដល់បិទឃ្លាំងនិងឃាត់ខ្លួនម្ចាស់ទីតាំងយកទៅសាកសួរ។ ប៉ុន្តែករណីចុះបង្ក្រាបនេះ គឺធ្វើឡើងដោយស្ងាត់ៗ មិនឲ្យអ្នកសារព័ត៌មានដឹងនោះឡើយ។

ហេតុការណ៍ នេះធ្វើឡើងចាប់ពីវេលាម៉ោង១១ និង០០នាទីរហូតដល់ម៉ោង២រសៀល ថ្ងៃទី៣០ខែឧសភាម្សិលមិញ ស្ថិតនៅបរិវេណក្នុងផ្សារបុរីសៀងណាំ១ ក្នុងភូមិខា្នរ សង្កាត់ជ្រាវ ក្រុងសៀមរាប។

យោងតាមប្រភពបានឲ្យដឹងថា ដោយមានពាក្យបណ្តឹងរបស់ម្ចាស់ក្រុមហ៊ុនដើម ដែលផលិតនំ កូនក្មេង ផ្តាច់មុខនៅភ្នំពេញ ដែលបានចុះបញ្ជីការត្រឹមត្រូវ ទើបកម្លាំងចម្រុះរួមមាន កម្លាំងនគរបាល សេដ្ឋកិច្ច មកពីក្រសួង ,កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្តសៀមរាប,មន្ត្រីកាំកុងត្រូល,កម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ជ្រាវនិងអាជ្ញាធរមូលដ្ឋាន ដឹកនាំ សម្របសម្រួល ដោយលោកថេង សំណាង ព្រះរាជ្ញអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប បានចុះឆែកឆេរ រកទំនិញ ដែលជាប្រភេទនំកូនក្មេង ត្រូវបានម្ចាស់ទីតាំងខាងលើ បានលួចក្លែងបន្លំម៉ាកយកមកលក់ពេញទីខេត្តសៀមរាប។

ប្រភពបានទម្លាយថាប្រតិបត្តិការនេះមានការនាំខ្លួនម្ចាស់ទីតាំង យកទៅសាកសួរនៅស្នងការខេត្ត និងបិទឃ្លាំងទាំង២ល្វែង មានលេខ ១១៥ និង ១១២ ផ្លូវលេខ ១២ជាបណ្ដោះអាសន្នផងដែរ។

ម្ចាស់ទីតាំងទាំង២ល្វែងនោះមាន៖(ប្តី)ឈ្មោះ ជុក ឆៃ អាយុប្រហែលជាង៥០ឆ្នាំ និង ប្រពន្ធ ឈ្មោះ អ៊ឹង ជូ អាយុប្រហែលជាង៤០ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិខា្នរ សង្កាត់ជ្រាវ ក្រុងសៀមរាប។ ជាមួយគ្នានេះក្រោយពីបានចុះឆែកឆេរ រកឃើញភ័ស្តុតាង រួចមក កម្លាំងជំនាញក៏បានចោទពីបទល្មើស កម្មសិទ្ធបញ្ញា។

ជុំវិញករណីនេះអង្គភាពបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានព័ត៌មានលំអិតពីក្រុមមន្ត្រីចុះទៅបង្ក្រាបទីតាំងខាងលើបាននៅឡើយទេរហូតមកដល់ម៉ោង១១និង២២នាទីព្រឹកនេះ។

លោកវរសេនីយ៍ឯកសឿន សេន នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តសៀមរាបបានឲ្យដឹងថាករណីហ្នឹងគឺបទល្មើសកម្មសិទ្ធិបញ្ញា ស្ថិតក្នុងការបន្តនិតិវិធី៕


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,643 នាក់
ម្សិលមិញ : 62,443 នាក់
សរុប : 77,064,281 នាក់