ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប៉ូលិសសណ្ដាប់ធ្នាប់ ខេត្តសៀមរាប បើកដៃឲ្យរថយន្តធំៗ ដឹកទំនិញ ចូលចតនៅក្រោយផ្សារលើធំថ្មី យ៉ាងអនាធិបតេយ្យ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 02 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 10:46 ព្រឹក អ្នកអាន 1637

ខេត្តសៀមរាប៖ប៉ូលិសសណ្ដាប់ធ្នាប់ខេត្តសៀមរាប ត្រូវបានរងការរិះគន់ពីមតិមហាជន ថាជាអ្នកបើកដៃឲ្យមានរថយន្តធំៗដឹកជញ្ជូនទំនិញ ចូលមកក្រោយផ្សារលើធំថ្មី យ៉ាងអនាធិបតេយ្យបំផុត នៅចំណុចកែងផ្លូវតាអ៊ុច។

ទីតាំងស្តុកទំនិញ ដែលមានរថយន្តធំៗដឹកទំនិញជារៀងរាល់ថ្ងៃ មកស្តុកនេះ ស្ថិតនៅក្រោយផ្សារលើធំថ្មី ក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។

មតិប្រជាពលរដ្ឋបាននិយាយថា ទីតាំងស្តុកទំនិញ ដែលមានរថយន្តធំៗ ចតលើផ្លូវយ៉ាងអនាធិបតេយ្យ ជាហេតុនាំឲ្យមានការកកស្ទះជារៀងរាល់ថ្ងៃនេះ បានកើតមានជាយូណាស់មកហើយ មិនដែលឃើញ ប៉ូលិសសណ្ដាប់ធ្នាប់ខេត្តសៀមរាប ចុះមករៀបចំនោះឡើយ។ ការដែលមិនមានប៉ូលិសសណ្ដាប់ធ្នាប់ ចុះមករៀបចំបែបនេះ ពួកគាត់មានការសង្ស័យថា អាចការឃុបឃិតគ្នាពាក់ព័ន្ធផលប្រយោជន៍។

ជាមួយនឹងទីតាំងស្តុកទំនិញដ៍ធំនោះដែរ មហាជនមានការសង្ស័យថា ទំនិញទាំងនោះអាចជាទំនិញគេចពន្ធឬបង់ពន្ធមិនគ្រប់។ ដូច្នេះមន្ត្រីគយមិនត្រូវមើលរំលងនូវទីតាំងស្តុកទំនិញនេះទេ។
ជុំវិញករណីនេះ ប្រជាពលរដ្ឋសង្ឃឹមថាមិនមានការចតរថយន្តធំនៅទីតាំងខាងលើទៀតទេ។ SRពីប្រជាពលរដ្ឋ

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,802 នាក់
ម្សិលមិញ : 62,443 នាក់
សរុប : 77,064,440 នាក់