ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ក្ដៅៗ នៅរាត្រីនេះ អភិបាល ខេត្តព្រះវិហារ ប្រកាសដាក់បទបញ្ជា ទប់ស្កាត់បទល្មើសព្រៃឈើ ចំនួន៥កន្លែង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 03 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 11:24 ល្ងាច អ្នកអាន 880

នៅយប់ថ្ងៃទី៣ខែមិថុនានេះ អភិបាលខេត្តព្រះវិហារ លោកអ៊ុន ចាន់ដា បានដាក់បទបញ្ជាយ៉ាងក្ដៅគគុក ដល់កម្លាំងសមត្ថកិច្ចជំនាញ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ ។

លោកអ៊ុន ចាន់ដា បានឲ្យដឹងថានៅរាត្រីថ្ងៃទី៣ខែមិថុនាឆ្នាំ២០១៩នេះកំលាំងរដ្ឋបាលព្រៃឈើសហការជាមួយកងកំលាំង បានធ្វើរដ្ឋបាលគ្រប់គ្រងធនធានធម្មជាតិ លើទីតាំង ចំនួន៥ ដូចខាងក្រោម៖
១-សង្កាត់និងផ្នែករវៀង ប្រើប្រាស់កំលាំង៨នាក់។
២-សង្កាត់ត្បែងមានជ័យ ប្រើកំលាំង ៦នាក់។
៣-សង្កាត់ជ័យសែន កំលាំង ៧នាក់។
៤- សង្កាត់ គូលែន កំលាំង ៦នាក់។
៥- សង្កាត់ ឆែប៤នាក់។
លោកអភិបាលបន្តថា ខ្ញុំបានដាក់បទបញ្ជាឲ្យជំនាញធ្វើការអោយបានច្បាស់លាស់រឿងនេះ។

ការប្រកាសដាក់វិធានការដ៍ក្ដៅគគុកនេះ បន្ទាប់ពីមានការផ្សព្វផ្សាយ តាមសារព័ត៌មាន ថានៅទឹកដីខេត្តព្រះវិហារ មានការដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យ ពីសំណាក់ឈ្មួញដើម្បីយកទៅចែកចាយលក់នៅខេត្តសៀមរាប ខេត្តកំពង់ធំ និងបណ្ដារខេត្តក្រុងមួយចំនួនទៀត។

គួបញ្ជាក់ថាកន្លងទៅលោកអ៊ុន ចាន់ដា អភិបាលខេត្ត ក៏ធ្លាប់បានប្ដេជ្ញាពង្រឹងការទប់ស្កាត់បទល្មើសព្រៃឈើផងដែរ។ ប៉ុន្តែបើទោះបីជាមានការខិតខំទប់ស្កាត់យ៉ាងនេះក្ដី ក៏គេសង្កេតឃើញថា នៅមានឈ្មួញលួចលាក់កាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ ដោយមិនញញើតទៅនឹងច្បាប់បន្តិចសោះឡើយ។ ក្នុងនោះឈ្មួញឈើ៣នាក់ត្រូវបានគេបង្ហាញឈ្មោះថា ចែផន ល្មោះស៊ីស នឹងឈ្មោះ ចេង។ ជនទាំង៣នាក់នេះ ត្រូវបានគេរាយការណ៍ថាបានធ្វើសកម្មភាព ដឹកជញ្ជូនឈើ ចេញពីខេត្តព្រះវិហារ យកទៅលក់នៅខេត្តកំពង់ធំ យ៉ាងពេញបន្ទុក មិនទាន់មានអាជ្ញាធសមត្ថកិច្ចណា ធ្វើការបង្ក្រាបនៅឡើយទេ។

ជុំវិញការដាក់បទបញ្ជារបស់អភិបាលខេត្តនេះ មហាជនកំពុងរងចាំមើលថា តើឈ្មួញឈើទាំង៣នាក់នោះអាចគេចផុតពីការបង្ក្រាបរបស់កម្លាំងជំនាញនោះបានដែរឬយ៉ាងណា៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,942 នាក់
ម្សិលមិញ : 38,134 នាក់
សរុប : 82,092,788 នាក់