ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ករណីសំរាម នៅក្រុងសៀមរាប មន្ត្រីដាក់កម្លាំងប្រជាការពារ ចាំចាប់អ្នកចោល យកមកផាកពិន័យ កុំឱ្យមាន អ្នកហ៊ានទៀត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 10:07 ព្រឹក អ្នកអាន 2563

ខេត្តសៀមរាប៖ករណីសំរាមនៅក្បែរផ្សារសាមគ្គី ក្នុងក្រុងសៀមរាប អាជ្ញាធរបានដាក់កម្លាំងប្រជាការពារស៊ើបអង្កេត ចាំចាប់អ្នកចោលសំរាម យកមកផាកពិន័យ កុំឱ្យមាន អ្នកហ៊ានចោលសំរាម នៅទីតាំងនេះទៀត។

ចៅសង្កាត់ស្លក្រាម លោក ខៀវ សត ដែលបានចុះមកផ្ទាល់ពិនិត្យការកាយយកសំរាមចេញពីទីតាំងខាងលិចផ្សារសាមគ្គី លោកថា ចាប់ពីយប់នេះទៅ ថ្ងៃទី៣ខែមិថុនាឆ្នាំ២០១៩ លោកចាត់ឱ្យកម្លាំងប្រជាការពារស៊ើបអង្កេតចាំចាប់អ្នកចោលសំរាម យកមកផាកពិន័យ កុំឱ្យមានអ្នកហ៊ានចោលសំរាមនៅទីតាំងនេះទៀត។

គួបញ្ជាក់ថាទីតាំងខាងលើ ស្ថិតនៅខាងលិចផ្សារសាគ្គី ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប មានការចោលសំរាម យ៉ាងច្រើនរហូតសឹងក្លាយជាកូនភ្នំទៅហើយ ប៉ុន្តែអាជ្ញាធរ ជំនាញ ទើបនឹងដឹងនៅពេលអ្នកសារព័ត៌មាន បានចេញផ្សាយ។SR អត្ថបទដោយ អេម រដ្ឋា

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 31,099 នាក់
ម្សិលមិញ : 60,094 នាក់
សរុប : 87,696,677 នាក់