ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តព្រះវិហារ ចែកឯកសណ្ឋាននិងសម្ភារ: ជូនប្រជាការពារ នៅឃុំ រមទម

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 10:53 ព្រឹក អ្នកអាន 537

ខេត្តព្រះវិហារ៖អភិបាលខេត្តព្រះវិហារ លោកអ៊ុន ចាន់ដា នៅព្រឹកនេះ បានអញ្ជើញចែកឯកសណ្ឋាននិងសម្ភារ: ជូនប្រជាការពារ នៅឃុំ រមទម ស្រុករវៀង ខេត្តព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជការជុំវិញខេត្ត។

ប្រជាការពារក្នុងឃុំ រមទម មកពីភូមិចំនួន៦សរុប៧២នាក់ ក្នុងម្នាក់ៗទទួលបាន សំលៀកបំពាក់ ១កំប្លេ ស្មើនិង៧២កំប្លេ ស្លាកសញ្ញាបន្ថយល្បឿនចំនួន១២ ដំបងភ្លើងចំនួន១២ និងឯកសារផ្សព្វផ្សាយអំពីសកម្មភាពការងារ នគរបាលនិងសហគមន៍ផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,840 នាក់
ម្សិលមិញ : 38,134 នាក់
សរុប : 82,092,686 នាក់