ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ឡានដឹកដី ប្រល័យជីវិតអ្នកជិះកង់ម្នាក់ នៅផ្លូវទៅភ្នំក្រោម

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 03:43 ល្ងាច អ្នកអាន 28359

ខេត្តសៀមរាប៖អ្នកជិះកង់ម្នាក់បានស្លាប់នៅកន្លែងកើតហេតុ ដោយសារតែឡានដឹកដីបានបុកចំពេញទំហឹង នៅរសៀលថ្ងៃនេះ តាមបណ្តោយផ្លូវពីក្រុងសៀមរាប មកភូមិភ្នំក្រោម ស្ថិតក្នុងក្រុងសៀមរាប។

តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចណ៍ គឺបង្ករឡើងដោយឡានដឹកដី ពាក់ស្លាកលេខ ប.ជ ៣A១០៥៧ បានបុកជនរងគ្រោះ ដែលកំពុងតែជិះកង់ នៅចំណុចក្បែរសាលាយាយអេង បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុអ្នកបើកបររថយន្តដឹកដីបានព្យាយាមបើកឡានគេច ពីកន្លែងកើតហេតុ ប៉ុន្តែដោយកង់របស់ជនរងគ្រោះ នៅជាប់ខាងក្រោមឡាន ទើបបើកបានចំងាយប្រហែល ៣០០ម៉ែត្រ ក៏ត្រូវ ប្រជាពលរដ្ឋ និងប្រជាការពារ កាក់ឡានជាប់នឹងចាប់ជនបង្ករ ប្រគល់ឲ្យយនគរបាលចរាចរណ៍ចាត់ការតាមផ្លូវច្បាប់។
សមត្ថកិច្ចនៅមិនទាន់បញ្ជាក់លំអិតចំពោះហេតុការណ៍នេះនៅឡើយទេ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,752 នាក់
ម្សិលមិញ : 56,674 នាក់
សរុប : 81,784,453 នាក់