ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ចាម ជំរុញឲ្យមន្ត្រីថ្នាក់ក្រោម បំរើសេវា ជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 08:30 ល្ងាច អ្នកអាន 323

ខេត្តកំពង់ចាម៖អភិបាលខេត្តលោកគួច ចំរើន បានថ្លែងថាមន្ត្រីរាជការឆ្នើម និងទាន់សម័យ ត្រូវចេះកាត់បន្ថយសេវាស៊ាំញ៊ាំង និងផ្តួចផ្តើម ឲ្យមានសេវាងាយស្រួល ឆាប់រហ័ស ជូនប្រជាពលរដ្ឋ ដែលគាត់បានមកស្នើសុំទៅតាមដែនសមត្ថកិច្ចរបស់ខ្លួន។

ការថ្លែងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំ២០១៤-២០១៩របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី២ដែលបានធ្វើឡើងនាព្រឹកមិញនេះក្រោមវត្តមានលោកខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការ អញ្ជើញចូលរួម ពីមន្ត្រីជុំវិញខេត្ត។

លោកគួច ចំរើន បានជំរុញដល់មន្ត្រី អាជ្ញាធរក្រុង-ស្រុកទាំង១០ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការបម្រើសេវា សាធារណៈ ជូនប្រជាពលរដ្ឋ បើ ទោះជាក្រុង -ស្រុកទាំង៧ដែលមិនទាន់មានការិយាល័យច្រកចេញចូលតែ មួយក៏ដោយ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 48,535 នាក់
ម្សិលមិញ : 97,318 នាក់
សរុប : 77,854,208 នាក់