ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ចាម យកអំណោយ កាកបាទក្រហម ចែកប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ១៩គ្រួសារ នៅស្រុកជើងព្រៃ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 05 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 09:45 ព្រឹក អ្នកអាន 263

 ខេត្តកំពង់ចាម៖នៅរសៀលថ្ងៃទី៤ខែមិថុនាម្សិលមិញលោកគួច ចំរើន អភិបាលខេត្ត និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានដឹកនាំប្រតិភូ នាំយកអំណោយសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ ធ្វើឲ្យរលំ និងប៉ើងដំបូលផ្ទះ ចំនួន១៩គ្រួសារ នៅក្នុងភូមិខ្នា ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

អំណោយចែកជូនប្រជាពលរដ្ឋទាំង ១៩គ្រួសារ ក្នុង ១គ្រួសារៗ ទទួលបានអង្គរ២៥គីឡូក្រាម ឃីត ១កញ្ចប់ មី ១កេស ទឹកស៊ីអ៊ីវ ៦ដប ទឹកត្រី ៦ដប ត្រីខ ១០កំប៉ុង និងថវិកា១០ម៉ឺនរៀល ។ ចំណែក គ្រួសាររងគ្រោះរលំ និងប៉ើងតំបូលផ្ទះទាំងស្រុង ១គ្រួសារ ទទួលបានថវិកា ១លានរៀល និងបន្ថែមនូវសម្ភារៈផ្ទះបាយ ដែលអំណោយបានមកពីការចូលរួមចំណែកពីព្រះសង្ឃ។

សូមរំលឹកថា កាលពីវេលាម៉ោង៦និង២០នាទី ល្ងាច  ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ កន្លង ទៅ ថ្មីៗ នេះ  មានខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង បណ្ដាលឲ្យប៉ះពាល់លំនៅដ្ឋាន របស់ប្រជាពលរដ្ឋចំនួន ១៩ខ្នងផ្ទះ តែមិនបង្កឲ្យរបួសឆ្នាមនិងប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋណាម្នាក់ឡើយ៕SR

 
 
 
 
 
 
 
 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,475 នាក់
ម្សិលមិញ : 62,443 នាក់
សរុប : 77,064,113 នាក់