ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លំអិត៖ ស្ត្រីជិះកង់ ដែលឡានដឹកដី បុកស្លាប់ នៅផ្លូវទៅភ្នំក្រោម ជាអ្នកលក់ផ្លែឈូក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 05 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 11:41 ព្រឹក អ្នកអាន 1289

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថាស្ត្រីដែលរងគ្រោះបានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចណ៍ ពីថ្ងៃម្សិលមិញ នោះមានមុខរបរលក់ផ្លែឈូក ឈ្មោះ បេ វ៉ុន អាយុ៥៧ឆ្នាំ ស្នាក់ជាមួយប្អូន ក្នុងភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប។ចំណែកអ្នកបើកបររថយន្ដដឹកដីឈ្មោះរ៉ុន ស្នា អាយុ៣៦ឆ្នាំ រស់នៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប។

គួបញ្ជាក់ថាហេតុការណ៍នេះ នៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៩នៅម៉ោងប្រមាណ១និង៥០នាទីរសៀល ស្ថិតនៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប។ ដោយរថយន្តដឹកដី ពាក់ស្លាកលេខបន្ទាយមានជ័យ៣A០១៥៧ បើកបរពីទិសខាងជើងទៅត្បូង។ ចំណែកជនរងគ្រោះជិះកង់ពីទិសខាងជើងទៅត្បូង ដំណើរស្របទិសគ្នា។

សមត្ថកិច្ចបានបញ្ជាក់ទៀតថាក្រោយកើតហេតុជនសង្ស័យបានព្យាយាមបើករថយន្តគេចពីទីតាំងកើតហេតុ ក៏ប៉ុន្តែដោយសារ កង់របស់ជនរងគ្រោះ នៅក្រោមរថយន្តនោះ បើកបានចំងាយប្រហែល ៣០០ម៉ែត្រ ក៏ត្រូវប្រជាពលរដ្ឋនិងប្រជាការពារ ព័ទ្ធកាក់ឡានជាប់តែម្ដង ដោយចាប់បានតៃកុងបង្ករ ប្រគល់ឲ្យនគរបាលចរាចរណ៍ចាត់ការបន្ត។

នៅព្រឹកនេះ លោកវរសេនីយ៍ឯកជឹម សុវណ្ណ នាយការិយាល័យចរាចណ៍ផ្លូវគោក នៃស្នងការខេត្តសៀមរាប បានថ្លែងតាមទូរសព្ទថា ជនដែលជាតៃកុងរថយន្តបង្ករក្នុងហេតុការណ៍ខាងលើនោះ ពេលនេះសមត្ថកិច្ច កំពុងរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 31,327 នាក់
ម្សិលមិញ : 83,209 នាក់
សរុប : 83,415,770 នាក់