ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប៉ូលិសខេត្តសៀមរាប .ភ្នំពេញ.កំពង់ធំសហការគ្នា ចាប់មនុស្ស២នាក់ "ក្លែងធ្វើជាជួលម៉ូតូ ហើយយកទៅលក់និងបញ្ចាំ"

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 05 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 12:42 ល្ងាច អ្នកអាន 4801

ខេត្តសៀមរាប៖នគរបាលខេត្តសៀមរាប បានសហការជាមួយ នគរបាលរាជធានីភ្នំពេញ និងខេត្តកំពង់ធំ តាមចាប់ជនសង្ស័យចំនួន២នាក់ ដែលបានពាក់ព័ន្ធករណី អំពើរំលោភលើទំនុកចិត្ត "ក្លែងធ្វើជាជួលម៉ូតូ ហើយយកទៅលក់និងបញ្ចាំ"។
-ម៉ូតូម៉ាកzoomer X សេរី ឆ្នាំ២០១៨ ចំនួន ០៣គ្រឿង
~ស្លាកលេខ សៀមរាប 1AE-9752
~ស្លាកលេខ សៀមរាប1AC-9508
~ស្លាកលេខ បាត់ដំបង1AF-0066
-ម៉ូតូម៉ាក Click០១គ្រឿង សេរី ឆ្នាំ២០១៩ ពាក់ផ្លាកលេខ សៀមរាប1AC-6195
-ម៉ាកPCX០១គ្រឿង សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ សៀមរាប1AC-1576.។ ជារបស់ ជនរងគ្រោះ ឈ្មោះហុង សុថុល ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប។

សូមរំលឹកថាកាលពីថ្ងៃទី២៩និងថ្ងៃទី៣១ខែឧសភាឆ្នាំ២០១៩ ជនសង្ស័យ ឈ្មោះអៀង គាហេង នឹងបក្ខពួក បានក្លែងធ្វើជាជួលម៉ូតូ អោយភ្ញៀវ ជិះកំសាន្ត ក្នុងភូមិសាស្ត្រ ក្រុងសៀមរាប ពីកន្លែង ជួលម៉ូតូ យីហោ "សៀមរាបស្គូតធឺរេនថល"ស្ថិតនៅ ភូមិវិហារចិន សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ចំនួន៥គ្រឿងខាងលើ។

លុះដល់ថ្ងៃទី១ខែមិថុនាឆ្នាំ ២០១៩ វេលាម៉ោង ២២និង០០នាទីជនសង្ស័យ ក៏បានមករក ជួលម៉ូតូបន្ថែមទៀត តែជនរងគ្រោះ ឆ្ងល់ហើយសួរថាម៉ូតូ៥គ្រឿង មុនយកទៅណាមិន ឃើញ ? ជនសង្ស័យ បានឆ្លើយថាម៉ូតូដែលជួលជិះនោះគឺនៅផ្ទះសំណាក់ ដោយមានការ សង្ស័យ មិនឃើញម៉ូតូ ហើយបន្តជួលជិះបន្ថែមទៀត ក៏បានប្តឹងសមត្តកិច្ចនិងនាំមកប៉ុស្តិ៍សង្កាត់ស្វាយដង្គំ ដើម្បីធ្វើការសាកសួរ។

ជុំវិញករណីនេះសមត្ថកិច្ចបានឲ្យដឹងថាតាមចម្លើយសារភាពរបស់ជនសង្ស័យ នៅថ្ងៃទី២ខែមិថុនាឆ្នាំ២០១៩ កំលាំង នគរបាលប៉ុស្តិ៍ សង្កាត់ស្វាយដង្គំ និងកំលាំងនគរបាលក្រុងសៀមរាប ក្រោមកិច្ចសហការណ៍ ជាមួយផែនព្រហ្មទណ្ឌ ស្នងការខេត្តសៀមរាបនិង ផែនព្រហ្មទណ្ឌស្នងការាជធានីភ្នំពេញ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ ក្រុងសៀមរាប ដឹកនាំនីតិវិធីដោយលោកវរសេនីយ៍ទោ នួន ស័ក្តិចំរើនរិទ្ធ បាននាំជនរងគ្រោះ ទៅរាជធានីភ្នំពេញ ដើម្បី សហការណ៍គ្នា ជាមួយកម្លាំងនគរបាល ខណ្ឌដូនពេញ ចុះធ្វើការស្រាវជ្រាវនិងដកហូត ម៉ូតូរបស់ជនរងគ្រោះចំនួន៥គ្រឿង ត្រឡប់មកខេត្តសៀមរាបវិញ។

សមត្ថកិច្ចបានបន្តថានៅថ្ងៃទី៣ខែមិថុនាឆ្នាំ ២០១៩ វេលាម៉ោង ១២ថ្ងៃត្រង់ ខណះដែលនគរបាល និងជនរងគ្រោះ ត្រឡប់មកសៀមរាបវិញ បុគ្គលិក ហាងជួលម៉ូតូខាងលើបានទូរសព្ទប្រាប់មក ជនរងគ្រោះថា មានជនសង្ស័យម្នាក់ ឈ្មោះ អ៉ឹង ឆាយហេង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភំ្នពេញ បានមកជួលម៉ូតូម៉ាកហុងដា CLICK ពណ៌សសេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ សៀរាប 1AC6135 លេខម៉ាស៊ីន ០១៦១៨០៥ ដោយជនសង្ស័យ បានប្រាប់ទៅបុគ្គលិកនោះថាជួលជិះក្នុងភូមិសាស្ត្រក្រុងសៀមរាប តែសង្ស័យបែជាជិះគេចខ្លួនទៅភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថាក្រោយពីទទួលបានព័ត៌មានភ្លាមៗ ក៏បានស្នើរតាមរយះ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ ដើម្បីសុំកិច្ចសហការពី អធិការនគរបាលក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីធ្វើការ ឃាត់ជនសង្ស័យ រួមទាំងម៉ូតូរបស់ជនរងគ្រោះ យកមក អធិការនគរបាលក្រុងសៀមរាប ដើម្បីធ្វើការសាកសួរ។ជនសង្ស័យ បានសារភាពថាខ្លួនពិត ជាយកម៉ូតូរបស់ជនរងគ្រោះ បំរ៉ុងយកទៅលក់ក្នុងរាជធានីភ្នំពេញពិតមែន។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ និងពាក្យបណ្ដឹងរបស់ជនរងគ្រោះ នៅថ្ងៃទី៤ខែមិថុនាម្សិលមិញ បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។
ដោយឡែកចំណែក វត្ថុតាងដែលដកហូតបានមកវិញ ដោយមានការឯកភាព ពី លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ប្រគល់ទទួល ជូនជនរងគ្រោះវិញ។
ក្នុងករណីនេះសមត្តកិច្ចក៏សូមធ្វើការអំពាវនាវដល់បងប្អូនអាជីវករទាំងអស់ដែលប្រកប មុខរបរដូចខាងលើមេត្តាបង្កើនការប្រុងប្រយ័ត្នឲបានខ្ពស់៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,861 នាក់
ម្សិលមិញ : 38,134 នាក់
សរុប : 82,092,707 នាក់