ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាល ខេត្តសៀមរាប បញ្ជាឲ្យមន្ត្រីត្រួតពិនិត្យ និងសិក្សាឡើងវិញ សំណង់ដែលបានរំលោភ លើដីប្រឡាយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 05 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 07:25 ល្ងាច អ្នកអាន 7240

លោកទៀ សីហា អភិបាលខេត្តសៀមរាប ក្នុងពេលចុះទៅពិនិត្យ ប្រឡាយប្រវត្តិសាស្ត្រ ស្ថិតនៅជាប់ខាង លិចផ្សារដើមក្រឡាញ់  ក្នុងក្រុងសៀមរាប ដែលត្រូវបានប្រជាពលរដ្ឋ ធ្វើលំនៅដ្ឋានរំលោភបំពានយកដីប្រឡាយ បណ្តាលធ្វើឲ្យប្រឡាយរួមតូចចង្អៀត ដែលតែងបង្កបញ្ហា នៅពេលរដូវវស្សា ធ្វើឲ្យចរន្តទឹកហូរមិនទាន់ បានបង្កឲ្យមានទឹកលិចនៅផ្នែងខាងលើទៀតផង។

ជាមួយគ្នានេះលោកក៏បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន និង មន្ទីរជំនាញពាក់ព័ន្ធ ត្រូវធ្វើការសហការគ្នា ត្រួតពិនិត្យ និង សិក្សាឡើងវិញ ចំពោះរាល់សំណង់ទាំងឡាយ ដែលបានរំលោភមកលើដីប្រឡាយ ព្រមទាំងច្បាប់សាងសង់ផងដែរ។
ការបញ្ជាក់នេះនាពេលលោកជួបសំណេះសំណាល ជាមួយបងប្អូនអាជីវករ ផ្សារដើមក្រឡាញ់ នាព្រឹកមិញនេះក្នុងពេលនោះដែរលោកក៏បានពិសារនំបញ្ចុក ផងដែរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,493 នាក់
ម្សិលមិញ : 62,443 នាក់
សរុប : 77,064,131 នាក់