ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មេដឹកនាំខ្មែរ ប្រកាសឲ្យរួមគ្នា ដាំដំណាំគ្មានសារធាតុគីមី កាត់បន្ថយ ការនាំចូលផលដំណាំ មានជីគីមី

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 11:14 ព្រឹក អ្នកអាន 724

ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យពុទ្ឋសាស្រ្ត នៅកោះពេជ្យ ប្រមុខដឹកនាំកម្ពុជា នាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសអំពាវនាវដល់ក្រសួងពាក់ព័ន្ឋនានា ត្រូវយកចិត្តទុកដាក់ខិតខំលើកទឹកចិត្ត និងជំរុញអោយប្រជាពលរដ្ឋប្រើប្រាស់ជីធម្មជាតិ ជំនួសជីគីមី ក្នុងការដាំដុះផលដំណាំទូទៅ និងកាត់បន្ថយការនាំចូលផលិតផល បន្លែ ផ្លែឈើ ដែលប្រើជីគីមី។

នាយករដ្ឋមន្រ្តីបានអំពាវនាវដល់បងប្អូនអ្នកទិញ សូមជួយទិញផលដំណាំខ្មែរយើងដែលដាំដុះមិនប្រើជាតិគីមី។ កាំកុងត្រូល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងសុខាភិបាល ត្រូវយកចិត្តទុកដាក់តាមដានត្រួតពិនិត្យអោយបានដិតដល់ដើម្បីសុខភាពប្រជាពលរដ្ឋយើង៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,437 នាក់
ម្សិលមិញ : 56,674 នាក់
សរុប : 81,784,138 នាក់