ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អាជ្ញាធរ ខេត្ត កំពង់ចាម ស្ថាបនា ផ្លូវដី ទៅជា ផ្លូវ កៅស៊ូ ជាង ១២០០ម៉ែត្រ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 03:41 ល្ងាច អ្នកអាន 486

  ខេត្តកំពង់ចាម ៖លោក គួច ចំរើន អភិបាល ខេត្តកំពង់ចាម អមដំណើរ ដោយ មន្រ្តី ជំនាញ ពាក់ព័ន្ធ រួមជាមួយ អាជ្ញាធរ ក្រុងកំពង់ចាម និងស្រុកកំពង់សៀម នាព្រឹក មិញនេះ បាន អញ្ជើញ ចុះពិនិត្យការសាងសង់ផ្លូវកៅស៊ូ មួយខ្សែ ប្រភេទDBST ប្រវែង ជាង១២០០ម៉ែត្រ នៅជាប់នឹងទន្លេអ៊ុ ដែល កំពុង សាងសង់ ជិត រួចរាល់ ជាស្ថាពរ ក្នុង ពេល ឆាប់ៗ ខាង មុខនេះ។

បេីយោងតាម មន្ត្រី បច្ចេកទេស បាន ឲ្យ ដឹង ថា ផ្លូវ ដី ដែល កំពុង ស្ថាបនា ទៅជា ផ្លូវ កៅស៊ូ ប្រភេទ DBSTនេះ ចាប់ពីកែងផ្លូវលេខ៤៧-៥ ទន្លេអ៊ុ ដល់រង្វង់មូលនាគព័ន្ធ ត ភ្ជាប់ ផ្លូវជាតិលេខ៧ ស្របតាមផ្លូវទន្លេអ៊ុ ប្រវែង ១,២២១ម៉ែត្រ និង ទទឹង៧ម៉ែត្រ។

ឆ្លៀត ក្នុង ឱកាស នោះ លោកគួច ចំរើន បាន ជួប សំណេះសំណាល សាកសួរ សុខទុក្ខ បងប្អូន ប្រជាពលរដ្ឋ ជា អតីត យុទ្ធជន ពិការជើង ម្ខាង ដោយសារប្រទេសមានសង្គ្រាម កាលពីឆ្នាំ១៩៨២ ដែល គាត់ មាន ការ ត្រេកអរ ជា ខ្លាំង ដោយ ប្រទេស ជាតិ យើង បច្ចុប្បន្ន មាន សុខសន្តិភាព ហេីយ ក៏ មាន ការ អភិវឌ្ឍន៍ រីកចម្រើន ជា បន្តបន្ទាប់ ជាក់ស្តែង ដូចជា ការ ស្ថាបនា ពី ផ្លូវ ដី ទៅ ជា ផ្លូវ កៅស៊ូ មួយ ខ្សែ នេះ បង្ក លក្ខណៈ ងាយ ស្រួល ក្នុង ការ ធ្វើដំណើរ របស់ បងប្អូន ប្រជាពលរដ្ឋ ដែល រស់នៅ ក្នុង តំបន់ ខាង លើ ហើយ ហាងឆេង ដី ធ្លី ក៏ មាន តម្លៃ ខ្ពស់ ទៅ តាម ហ្នឹង ផង ដែរ ៕SR 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 48,328 នាក់
ម្សិលមិញ : 97,318 នាក់
សរុប : 77,854,001 នាក់