ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នៅមុននេះបន្តិច រន្ទះបាញ់ ផ្ដាច់ជីវិតមនុស្ស២នាក់ នៅក្រុងសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 04:47 ល្ងាច អ្នកអាន 105282

 ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា នៅមុននេះបន្តិច ថ្ងៃទី៦ខែមិថុនានេះ រន្ទះបាញ់ផ្ដាច់ជីវិតមនុស្ស២នាក់ នៅសង្កាត់សៀមរាប ក្រុងសៀមរាប។

សេចក្ដីរាយការណ៍បន្តថារសៀលថ្ងៃនេះនៅក្នុងភូមិសាស្ត្រសង្កាត់សៀមរាប មានភ្លៀងធ្លាក់មួយមេ និងមានខ្យល់បក់យ៉ាងខ្លាំងព្រមទាំងមានរន្ទះបាញ់បណ្ដាលឲ្យស្លាប់ប្រជាពលរដ្ឋចំនួន២នាក់ ភេទប្រុសទាំង២នាក់ នៅត្រង់ចំណុចតាមផ្លូវលំដីក្រហមខាងជើងផ្លូវបំបែករវាងផ្លូវលេខ៦៣ និងផ្លូវដីក្រហមឯកឧត្តមចម.ប្រសិទ្ធ ប្រហែល១km (ខាងជើងភ្នំក្រោម) ។ចំពោះអត្តសញ្ញាណជនរងគ្រោះសមត្ថកិច្ចប៉ូលិសកំពុងស្រាវជ្រាវ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,476 នាក់
ម្សិលមិញ : 56,674 នាក់
សរុប : 81,784,177 នាក់