ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកគួច ចំរើន យកអំណោយ កាកបាទក្រហម ចែកពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់២៨គ្រួសារ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 07:00 ល្ងាច អ្នកអាន 918

ខេត្តកំពង់ចាម៖លោកគួច ចំរើន អភិបាលខេត្តនិងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អមដំណើរ ដោយមន្ត្រីពាក់ព័ន្ធនារសៀលថ្ងៃមិញ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយ មនុស្សធម៌ ចែក ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន២៨គ្រួសារ។ ក្នុងនោះមាន រលំទាំងស្រុង ៣ខ្នង-ផ្ទះដែលទ្រេត៥ខ្នង-របើកដំបូល ២០ខ្នងដែល បានកើតឡើងកាលពី ថ្ងៃទី៣ខែមិថុនាកន្លងទៅថ្មីៗនេះនៅភូមិទូលវិហារឃុំរាយប៉ាយស្រុកកងមាស ខេត្តកំពង់ចាម ។

១គ្រួសារអង្ករ២៥ គីឡូក្រាម ឃីត១កញ្ចប់(មុង១ភួយ១ក្រម៉ា១សារ៉ុង១ ) មីយើង១កេះ ទឹកស៊ីអ៊ីវ ៦ដប ទឹកត្រី៦ដប ត្រីខ១០កំប៉ុង។ ក្នុងនោះផ្ទះដែលរលំទាំងស្រុង៣ខ្នងមាន៣គ្រួសារក្នុង១គ្រួសារទទួលបានថវិកា០១លានរៀល ។ ផ្ទះដែលទ្រេតចំនួន៥ខ្នង មាន៥គ្រួសារ ក្នុង១គ្រួសារ ទទួលបានថវិកា៣០ម៉ឺនរៀ់ល។ និងផ្ទះដែលរបើកដំបូល២០ខ្នងមាន២០គ្រួសារ ក្នុង១គ្រួសារ ទទួល បានថវិកា១០ម៉ឺនរៀលផងដែរ៕SR

 

 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 23,794 នាក់
ម្សិលមិញ : 56,674 នាក់
សរុប : 81,790,495 នាក់