ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អំណាចរន្ទះបាញ់ ប្រល័យជីវិត បុរស២នាក់ នៅផ្លូវទៅភ្នំក្រោម

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 08:43 ល្ងាច អ្នកអាន 12597

ខេត្តសៀមរាប៖បុរស២នាក់ បានស្លាប់នៅកន្លែងកើតហេតុ ដោយសារតែអំណាចរន្ទះបាញ់ នៅជាង២រសៀលថ្ងៃមិញនេះ។
នគរបាលប៉ុស្ដិ៍សង្កាត់សៀមរាប បានឲ្យដឹងថា ហេតុការណ៍នេះ នៅចំណុចផ្លូវដីក្រហមទៅភ្នំក្រោមខាងកើតប្រឡាយ ស្ថិតនៅភូមិអារញ សង្កាត់សៀមរាប។
ជនរគ្រោះទី១ឈ្មោះសាយ ប៊ុនតាន់អាយុ៣៣ឆ្នាំ មុខរបរ ដឹកទឹកសុទ្ធលក់ រស់នៅភូមិត្រៀក សង្កាត់ សៀមរាប ក្រុងសៀមរាប។ ពាក់អាវពណ៌ត្រាវ។ ចំណែកជនរងគ្រោះទី២ មិនទាន់ស្គាល់អត្តសញ្ញាណ រងចាំក្រុមគ្រួសារសពមកពី ព្រែកទាល់។
បើតាមនគរបាលថាមូលហេតុជ្រកភ្លៀងនៅក្រោមរោង សង្ក័សី ក្រោមដើមឈើដើមតាសេក។ ជាមួយគ្នានេះសមត្ថកិច្ចអំពាវនាវ ដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន នៅពេលមេឃកំពុងភ្លៀង៕SR

 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 31,648 នាក់
ម្សិលមិញ : 83,209 នាក់
សរុប : 83,416,091 នាក់