ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ខែភ្លៀងផង តើពួកគាត់បានអ្វីជ្រក? អាជ្ញាធរអប្សរា រុះរើផ្ទះពលរដ្ឋជាង២០គ្រួសារ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 10:03 ល្ងាច អ្នកអាន 4001

ខេត្តសៀមរាប៖ប្រជាពលរដ្ឋជាង២០គ្រួសារ ដែលរស់នៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ត្រូវបានអាជ្ញាធរអប្សរា ចុះរុះរើផ្ទះរបស់ពួកគាត់។ ខណះរដូវធ្លាក់ភ្លៀងមកដល់ហើយនោះ។ ដោយពួកគាត់បានបញ្ជាក់ថា គាត់មករស់នៅទៅនេះអស់រយ:ពេលជាច្រើនឆ្នាំហើយ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ខាងលើបានប្រាប់អ្នកសារព័ត៌មានថា ពួកគាត់បានមករស់នៅទីនេះ អស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ។ ដោយពួកគាត់មករស់នៅទីនេះ គឺបានសុំអាជ្ញាធរភូមិឃុំ មករស់នៅ ក៏ប៉ុន្តែខាងអាជ្ញាធរភូមិឃុំ មិនមានចេញលិខិតស្នាមអ្វី ឲ្យពួកគាត់ទេ ទើបមកដល់ពេលនេះ ខាងអាជ្ញាធរអប្សរា បានចុះមករុះរើ ផ្ទះរបស់ពួកគាត់តែម្ដង។

ប្រជាពលរដ្ឋបញ្ជាក់ថា កាលពីលើកមុន ខាងអាជ្ញាធរអប្សរា បានមករុះរើ ម្ដងមកហើយ ប៉ុន្តែពួកគាត់ នៅតែមិនចេញទៅណាទេ។ លុះមកដល់ព្រឹកថ្ងៃទី៦ខែមិថុនាឆ្នាំ២០១៩នេះ មានកម្លាំងអាជ្ញាធរអប្សរា ចុះមករុះរើ ផ្ទះរបស់ពួកគាត់ម្ដងទៀត។

ប្រជាពលរដ្ឋបានឲ្យទៀតថា ពួកគាត់ទាំងអស់គ្នា សុទ្ធសឹងតែជាប្រជាពលរដ្ឋ ដែលមកពីខេត្តឆ្ងាយ តែភាគតិចណាស់ ជាអ្នកដែលមានស្រុកកំណើត នៅក្នុងខេត្តសៀមរាបនេះ ហើយក៏មានជីវភាពខ្សត់ខ្សោយផងដែរ។ ដែលមានអ្នកខ្លះជាជនពិការ អ្នកខ្លះទៀត ជាអ្នករត់ម៉ូតូឌុប ដើម្បីយកមកដោះស្រាយ ជីវភាពប្រចាំថ្ងៃ។

ប្រជាពលរដ្ឋបានធ្វើការសំណូមពរដល់ នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយដោះស្រាយ ដល់ពួកគាត់ផង ដោយពួកគាត់មិនមាន កន្លែងរស់នៅនឹងគេទេ។ ពួកគាត់ក៏បានបញ្ជាក់ផងដែរថា ពួកគាត់មករស់នៅទីនេះ គឺគ្រាន់តែបានសុំអាជ្ញាធរភូមិឃុំ រស់នៅតែប៉ុណ្ណោះ ហើយពួកគាត់ក៏សង្ឃឹមថារាជរដ្ឋាភិបាលនឹងជួយដោះស្រាយ ជូនដល់ពួកគាត់។
ជុំវិញករណីនេះអង្គភាពបណ្ដាញសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយពីអាជ្ញាធរអប្សរានៅឡើយទេ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,787 នាក់
ម្សិលមិញ : 62,443 នាក់
សរុប : 77,064,425 នាក់