ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សកម្មភាព ដឹកជញ្ជូនឈើ ចេញពីខេត្តមណ្ឌលគិរី ទៅវៀតណាម នៅតែបន្តកើតមាន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 03:05 ល្ងាច អ្នកអាន 715

ភ្នំពេញ៖សេចក្ដីរាយការណ៍បានឲ្យដឹងថាសកម្មភាពនៃការដឹកជញ្ជូនឈើ ចេញពីទឹកដីខេត្តមណ្ឌលគិរី យកទៅលក់នៅប្រទេសវៀតណាម បានបន្តកើតមានសារជាថ្មី បន្ទាប់ពីមានការព្រមានធ្ងន់ៗ របស់សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅលើអាជ្ញាធរមណ្ឌលគិរី កន្លងទៅថ្មីៗនេះ។

សេចក្ដីរាយការណ៍បានបន្តថាក្នុងទឹកដីនៃខេត្តមណ្ឌលគីរី នៅយប់ថ្ងៃទី៤ទី៥និងទី៦ខែមិថុនាឆ្នាំ២០១៩នេះ មានការដឹកជញ្ជូនឈើ ចេញទៅប្រទេសវៀតណាម ប្រភេទរថយន្តសាំយ៉ុងជាច្រើនគ្រឿង តាមច្រកដាក់ដាំ។ក្នុងនោះនៅយប់ថ្ងៃទី៦នេះដដែល ក៏មានរថយន្តឡង់គ្រីស័រ បានលួចដឹកឈើ ចេញតាមច្រកផ្លូវប៊ូរស្រា ជាច្រើនគ្រឿងទៀតផង។

ជុំវិញការដឹកជញ្ជូនឈើយកទៅលក់នៅក្រៅប្រទេសនេះ គេមានការសង្ស័យថា អាជ្ញាធរសមត្ថកិច្ច ខេត្តមណ្ឌលគិរី និងមន្ត្រីប្រចាំតាមច្រក អាចជាអ្នកបើកភ្លើងខៀវឲ្យក្រុមឈ្មួញធ្វើសកម្មភាព ទើបឈ្មួញទាំងនោះអាចដឹកជញ្ជូនយកទៅលក់ នៅប្រទេសវៀតណាម បានយ៉ាងរលូនបែបនេះ។
បើតាមព័ត៌មានថា ឈ្មួញដែលអាចដឹកជញ្ជូនឈើ បានយ៉ាងគគ្រឹកគគ្រេង នៅខេត្តមណ្ឌលគិរី នោះមានឈ្មោះម៉ាប់ ជាមួយប្រពន្ធ ដែលមានឈ្មោះសឿន ជាអ្នករត់ការជាមួយសមត្ថកិច្ចនានា៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,589 នាក់
ម្សិលមិញ : 62,443 នាក់
សរុប : 77,064,227 នាក់