ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ស ខេង អំពាវនាវ ឲ្យប្រជាពលរដ្ឋ ចូលរួមសហការ ជាមួយសមត្ថកិច្ច ក្នុងការទប់ស្កាត់ អំពើលួច ប្លន់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 01:43 ល្ងាច អ្នកអាន 694

សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការចូលរួមសហការជាមួយអាជ្ញាធរ និងប៉ុស្ត៍នគរបាលឃុំ ក្នុងការទប់ស្កាត់អំពើលួច ប្លន់ អំពើហិង្សាក្នុងគ្រួសារ ការសេព និងចែកចាយគ្រឿងញៀនក្នុងមូលដ្ឋាន និងត្រូវបើកបរគោរពច្បាប់ចរាចរណ៍ ដើម្បីឲ្យការស់នៅបានប្រកបដោយសេចក្ដីសុខ និងសុវត្ថិភាព។
ការថ្លែងនៅព្រឹកមិញនេះក្នុងពេលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាវត្តមានសម្ពោធឧបដ្ឋានសាលា និងសមិទ្ធិផលនានា នៅវត្តព្រៃតាម៉ុក ស្ថិតក្នុងភូមិព្រៃតាម៉ុក ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 24,181 នាក់
ម្សិលមិញ : 56,674 នាក់
សរុប : 81,790,882 នាក់