ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីមហាផ្ទៃ ថា ចង់ឃើញ ប្រជាពលរដ្ឋ បង្កើនការដាំដុះ ដំណាំឈើហូបផ្លែ និងបន្លែនៅតាមផ្ទះ ឲ្យបានច្រើន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 01:56 ល្ងាច អ្នកអាន 653

មានប្រសាសន៍ថ្លែងនៅក្នុងពេលអញ្ជើញជាវត្តមានសម្ពោធឧបដ្ឋានសាលា និងសមិទ្ធិផលនានា នៅវត្តព្រៃតាម៉ុក ស្ថិតក្នុងភូមិព្រៃតាម៉ុក ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅព្រឹកមិញនេះសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរាបអង្គពិធីថាសម្ដេច ចង់ឃើញប្រជាពលរដ្ឋបង្កើនការដាំដុះដំណាំឈើហូបផ្លែ និងបន្លែនៅតាមផ្ទះឲ្យបានច្រើន ដើម្បីកាត់បន្ថយការហូបបន្លែផ្លែឈើដែលអាចមានហានីភ័យដល់សុខភាព ខណៈរាជរដ្ឋាភិបាលក៏កំពុងខិតខំកាត់បន្ថយការនាំចូលបន្លែផ្លែឈើពីក្រៅប្រទេសដែលអាចមានសាធាតុគីមីប៉ះពាល់សុខភាពពលរដ្ឋ។

បើតាមរបាយការណ៍ អភិបាលស្រុកស្វាយអន្ទរ វត្តព្រៃតាម៉ុក បង្កើតឡើងនៅឆ្នាំ១៨២៦។ សមិទ្ធផលប្រារព្ធពិធីសម្ពោធនៅថ្ងៃនេះ បានចំណាយថវិកាសរុប៨៣១លាន៨សែនរៀល ក្នុងនោះរួមមានឧបដ្ឋានសាលា ចាក់សាបបំពេញទីធ្លាវត្ត បង្គោលភ្លើង ព្រមទាំងសមទ្ធផលនៅក្នុងវត្តមួយចំនួនទៀត។

ពាក់ព័ន្ធដំណើរការសាងសង់ឧបដ្ឋានសាលា និងសមិទ្ធផលនានាដែលនៅខ្វះខាតថវិកាជាង២ម៉ឺនដុល្លារអាមេរិកទៀតនោះ សម្ដេចក្រឡាហោម បានប្រកាសជូនថវិកាបង្គ្រប់ការចំណាយ ដោយមានការចូលរួមឧបត្ថម្ភពីក្រុមការងារ ហើយបន្ថែមពីនេះសម្ដេចនឹងទទួលជួយតាមសំណើររបស់ព្រះចៅអធិការវត្ត ចំពោះគម្រោងស្ថាបនាផ្លូវបេតុងចូលវត្តព្រៃតាម៉ុក៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,575 នាក់
ម្សិលមិញ : 56,674 នាក់
សរុប : 81,784,276 នាក់