ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប៉ូលិសខេត្តសៀមរាប បង្ក្រាបចោរ.ឆក់កាបូប. ប្រុសស្រី៨នាក់ អាយុចាប់១៥ដល់១៨ឆ្នាំ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 12:00 ព្រឹក អ្នកអាន 33328

ខេត្តសៀមរាប៖ជនសង្ស័យប្រុសស្រីចំនួន៨នាក់ សុទ្ធតែក្មេងៗ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ចាប់ខ្លួនពាក់ព័ន្ធករណី(ឆក់កាបូប)។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ស្នងការខេត្តសៀមរាបបានឲ្យដឹងថាហេតុការណ៍ធ្វើនៅថ្ងៃទី៧ខែមិថុនាឆ្នាំ២០១៩ដោយកំលាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យ សហការជាមួយ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រុងសៀមរាប នគរបាលសាលាកំរើក ដោយបានប្រើវិធានការត្រួតពិនិត្យរដ្ឋបាលចំហរ និងស្រាវជ្រាវ ស៊ើបអង្កេត កំណត់មុខសញ្ញាអំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) និងឈានដល់ការឃាត់ខ្លួនជាក់ស្តែងចំនួន០៨នាក់៖
១.ឈ្មោះ សេង ស៉ីហ្គិច ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិវត្តស្វាយ សាលាកំរើក ក្រុង/ខេត្តសៀមរាប(គ្មានសារធាតុញៀន)។
២.ឈ្មោះ សេង ចេន ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប(គ្មានសារធាតុញៀន)។
៣.ឈ្មោះ កែវ គង្គា ហៅអាឆាលីឬអាជើងទា ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប(គ្មានសារធាតុញៀន)។
៤.ឈ្មោះ ប៊ន បុត្រា ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប(គ្មានសារធាតុញៀន)។
៥.ឈ្មោះ តាវ យីតុង ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិទ្រាក សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប(គ្មាសារធាតុញៀន)។
៦.ឈ្មោះ ហម និមល ហៅយ៉ា ភេទស្រី អាយុ១៧ឆ្នាំ ទិលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប(មានសារធាតុញៀន)។
៧.ឈ្មោះ ណាង សុខហេង ភេទប្រុស អាយុ១៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប(មានសារធាតុញៀន)។
៨.ឈ្មោះ ឡាំ រស្មី ហៅអាម៉ី ភេទប្រុស អាយុ១៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប(គ្មានសារធាតុញៀន)។
ដកហូតវត្ថុតាងរួមមាន៖ម៉ូតូធ្វើសកម្មភាពចំនួនបីគ្រឿង៖១.ម៉ាកហុងដាហ្ស៊ូមមឺអ៉ិច សេរីឆ្នាំ២០១៨ ពណ៌សលាយក្រហម កាំរាយកង់ស្ព័រ ពាក់ស្លាកលេខសៀមរាប1AB.6745; ២.ម៉ាកហុងដាឌ្រីមសេ១២៥ សេរីឆ្នាំ២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប1B.1474; ៣.ម៉ាកហុងដាអាយខុន សេរីឆ្នាំ២០០៨ ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខបន្ទាយមានជ័យ1G.1339 និងកុំព្យូទ័រយួរដៃមួយគ្រឿង ម៉ាកLennovo ពណ៌ខ្មៅ និងសម្ភារះមួយចំនួន។

តាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យបានឆ្លើយសារភាពថា៖
-នៅថ្ងៃទីមិនចាំ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២៣និង០០នាទី ចំណុចកែងផ្លូវបំបែកសាលាកូស្មូ ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។
-ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ចំណុចមុខស៊ុបនាគ ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
-នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៧និង០០នាទី នៅចំណុចផ្លូវកូម៉ៃ ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។
-នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ចំណុចមុខខារ៉ាអូខេព្រីមមៀ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។
-នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២១និង០០នាទី ខាងលិចស្ពាននាគ១០០ម៉ែត្រ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។
-នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១០និង០០នាទីថ្ងៃត្រង់ ចំណុចហួសកន្លែងត្រួតពិនិត្យសំបុត្រចាស់ ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។
-នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១០និង០០នាទីថ្ងៃត្រង់ ចំណុចផ្លូវកូម៉ៃហួសផ្លូវបត់ចូលខារ៉ាអូខេញឹក ប៊ុនឆៃ ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។
-នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២២និង០០នាទី ចំណុចមុខហាងថតរូបសាកលលោក ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។
-នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ពុំចាំម៉ោង ចំណុចខាងជើងរង្វង់មូលមុខគ្រុឌទៅព្រលានយន្តហោះប្រហែល២០០ម៉ែត្រ ភូមិគោកដូង សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បន្តថាសង្ស័យទាំង៨នាក់ខាងលើជាក្រុមធ្វើសកម្មភាពលួចឆក់យ៉ាងសកម្មក្នុងក្រុងសៀមរាបជាច្រើនកន្លែងទៀត៕SR

 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 23,767 នាក់
ម្សិលមិញ : 56,674 នាក់
សរុប : 81,790,468 នាក់