ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប៉ូលិសខេត្តសៀមរាប បន្តបង្ក្រាប ក្រុមចោរក្មេងៗ ឆក់កាបូប បាន៥នាក់ទៀត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 10:32 ព្រឹក អ្នកអាន 13606

ខេត្តសៀមរាប៖ជនសង្ស័យចំនួន៥នាក់ទៀត ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល ខេត្តសៀមរាបដឹកនាំដោយលោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យ ធ្វើការបង្ក្រាបជាបន្តបន្ទាប់ ករណីឆក់កាបូប។
ហេតការណ៍បង្ក្រាបធ្វើឡើងនៅថ្ងៃទី៨រហូតដល់៩ខែមិថុនាម្សិលមិញ ក្នុងភូមិសាស្ត្រក្រុងសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកនេះថាជនសង្ស័យទាំង៣នាក់ ១.ឈ្មោះ សាំង គឹមហោ ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុង/ខេត្តសៀមរាប(អ្នកបើកម៉ូតូ)។
២.ឈ្មោះ យី សំផុន ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប(អ្នកលូកឆក់)។
៣.ឈ្មោះ ជា លីហួរ ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុង/ខេត្តសៀមរាប(អ្នកយកទូរសព្ទលក់)។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បន្តថានៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៧និង០០នាទី ពេលជនរងគ្រោះជិះម៉ូតូដោយដៃកំពុងកាន់ទូរសព្ទម៉ាកអាយហ្វូនសេវេនផ្លាស់ ពណ៌ផ្កាឈូក មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យទាំង៣ ជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពឆក់ទូរសព្ទជនរងគ្រោះគេចខ្លួន។

លោកបន្តថាភ្លាមនោះៗកំលាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានទទួលព័ត៌មាន ក៏បានដឹកនាំកំលាំងតាមដេញប្រផាប់ចាប់ប្រភីងបានជនសង្ស័យទាំង៣ និងម៉ូតូដែលធ្វើសកម្មភាព ព្រមទាំងដកហូតទូរសព្ទរបស់ជនរងគ្រោះ ពីជនសង្ស័យជាក់ស្តែងភ្លាមៗតែម្តង។
ដកហូតវត្ថុតាងរួមមាន៖១.ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ សេរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប១AD.២៦០១។
២.ទូរស័ព្ទ០១គ្រឿងម៉ាកអាយហ្វូនសេវេនផ្លាស់ពណ៌ផ្កាឈូក។

តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០៣នាក់ បានឆ្លើយសារភាពថាពិតជាបានធ្វើសកម្មភាពលួចឆក់ពិតប្រាកដមែន។
ជាមួយគ្នានេះជនសង្ស័យចំនួន២នាក់ទៀត១.ឈ្មោះ ផលភឿនសុថានិត ភេទប្រុស ឆ្នាំកំណើត២០០៤ ស្រុកកំណើតភូមិកោះជីវាំង ឃុំពុំចាំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ទីលំនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប(មានសារធាតុញៀន)។
២.ឈ្មោះ សេក កុម្ភះ ភេទប្រុស ឆ្នាំកំណើត២០០៥ ស្រុកកំណើត/ទីលំនៅបច្ចុប្បន្នភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប(មានសារធាតុញៀន)។ជនសង្ស័យទាំង៥នាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 175,777 នាក់
ម្សិលមិញ : 322,594 នាក់
សរុប : 77,705,883 នាក់