ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រថយន្តដឹកដី បុកម៉ូតូ នៅស្រុកប្រាសាទបាគង បណ្ដាលឲ្យស្លាប់ម្នាក់ នៅពីក្រោម តៃកុងរត់គេចខ្លួន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 11:33 ព្រឹក អ្នកអាន 9105

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថាបុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុដោយសារតែរថយន្តដឹកដីបុកចំពេញទំហឹង ខណះកំពុងបើកម៉ូតូ។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១០ខែមិថុនា ឆ្នាំ២០១៩ព្រឹកមិញនេះ ក្នុងទិសស្របទិសគ្នា តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគោកត្រាច ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

បើតាមសមត្ថកិច្ចបន្តថារថយន្តដឹកដីម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខចង្កូតស្តាំ SR០១១៩ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីជើងទៅត្បូង បានបុកជាមួយម៉ូតូម៉ាក ហុងដា ស៊េរី០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ១D-១២៨៤ បើកបរដោយឈ្មោះ រឿន រ៉ន ភេទប្រុស អាយុ១៦ឆ្នាំ ភូមិគោកត្រាច ឃុំបាគង បណ្តាលឲ្យស្លាប់ស្លាប់ នៅនិងកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តចុះរត់គេចខ្លួនបាត់ ចំណែករថយន្តបង្ករ ត្រូវសមត្ថកិច្ច ចុះវាស់វែងយកទៅរក្សាទុក នៅប៉ុស្តិ៍រង់ចាំដោះស្រាយពេលក្រោយ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 175,558 នាក់
ម្សិលមិញ : 322,594 នាក់
សរុប : 77,705,664 នាក់