ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បុគ្គលិក នៅហាងផប់ស្ទ្រីតម្នាក់ ចងក សម្លាប់ខ្លួន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 09:17 ល្ងាច អ្នកអាន 5036

ខេត្តសៀមរាប៖បុរសមានមុខរបរជាបុគ្គលិក នៅហាងផប់ស្ទ្រីតម្នាក់ បានចងក សម្លាប់ខ្លួនក្នុងបន្ទប់ជួល បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ហេតុការណ៍បានកើតឡើងនៅថ្ងៃទី៩ខែមិថុនាឆ្នាំ ២០១៩ វេលាម៉ោង ១៧និង៥០នាទី នៅចំណុច បន្ទប់ជួល ក្រុមទី១ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ជនរងគ្រោះឈ្មោះ ឆេង វ៉ាន ឆៃ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបុគ្គលិកនៅpopstreet ទីកន្លែង កំណើត ភូមិចំបក់ហែរ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប ស្នាក់នៅកន្លែងកើតហេតុខាងលើ បានចងកទៅនឹងក្រម៉ាការ៉ូ ពណ៌សលាយខៀវ ប្រវែង១ម៉ែត្រ សពអង្គុយលុតជង្គង់បែរមុខទៅទិសខាងត្បូង ខ្នងទល់នឹងទ្វា ។

តាមការពិនិត្យសព នៅលើក្បាល ខ្លូន និង អវជីវ ពុំមានស្លាកស្នាមអ្វីពាក់ពន្ទ័បទល្មើសទេ។ សាកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 24,238 នាក់
ម្សិលមិញ : 56,674 នាក់
សរុប : 81,790,939 នាក់