ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ស ខេង៖ គ្រោះថ្នាក់ចរាចរណ៍ ភាគច្រើន តែងតែកើតមាន នៅក្នុងឱកាសបុណ្យ ប្រពៃណីជាតិធំៗ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 03:53 ល្ងាច អ្នកអាន 406

ក្នុងពេលអញ្ជើញជាអធិបតីក្នុងទិវាសប្ដាហ៍ជាតិ សុវត្ថិភាពចរាចរណ៍លើកទី១២ ប្រារព្ធនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១១ខែមិថុនាព្រឹកមិញនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចស ខេង បានមានប្រសាសន៍ថាស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ភាគច្រើនតែងតែកើតមាននៅក្នុងឱកាសបុណ្យប្រពៃណីជាតិធំៗ ពិសេសបុណ្យចូលឆ្នាំខ្មែរ និងភ្ជុំបិណ្ឌ។ ព្រោះតែដូច្នេះហើយទើបរាជរដ្ឋាភិបាល បានកំណត់កាលបរិច្ឆេទ ដើម្បីប្រារព្ធទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

សម្ដេចបានគូសបញ្ជាក់ថាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ បានផ្ដល់លទ្ធភាពឲ្យប្រជាពលរដ្ឋទិញមធ្យោបាយធ្វើដំណើរកាន់តែច្រើន នាំឲ្យចរាចរណ៍កាន់តែស្មុគស្មាញ និងមានគ្រោះថ្នាក់ច្រើន ព្រោះតែការបើកបរលើសល្បឿន មិនគោរពសិទ្ធិអាទិភាព សញ្ញាចរាចរណ៍ ក្រោមឥទ្ធិពលគ្រឿងស្រវឹង គ្រឿងញៀន និងការមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជាដើម។

សម្ដេចបានបន្តថាបញ្ហានេះ វាបានធ្វើឲ្យបាត់បង់ជីវិតមនុស្សកាន់តែច្រើន ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ និងឯកជនយ៉ាងសន្ធឹកសន្ធាប់ បន្សល់ទុកកូនកំព្រា ស្រ្តីមេម៉ាយ ជនមានពិការភាព និងផលវិបាកជាច្រើនក្នុងសង្គមជាតិ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,383 នាក់
ម្សិលមិញ : 56,674 នាក់
សរុប : 81,784,084 នាក់