ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ស ខេង៖ ជិតពាក់កណ្ដាលឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរណ៍ មិនមានការ ធ្លាក់ចុះនោះទេ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 04:04 ល្ងាច អ្នកអាន 449

សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ថាត្រឹមរយៈពេល៣ខែឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍បានកើនឡើងជាង៣១ភាគរយ មានអ្នកស្លាប់៥១៣នាក់ និងរបួសជាង១៥០០នាក់។

ត្រង់ចំណុចនេះ សម្ដេចបានគូសបញ្ជាក់ថា មកដល់ជិតពាក់កណ្ដាលឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរណ៍មិនមានការធ្លាក់ចុះនោះទេ ដែលនេះជាការបង្ហាញថាការគោរពច្បាប់ក្នុងការធ្វើដំណើរ នៅតែមានការធ្លាក់ចុះ បូកផ្សុំកំណើនយានយន្តផង ហើយសម្ដេចបានស្នើឲ្យគ្រប់ភាគីគួរកត់សំគាល់ចំពោះបញ្ហានេះ និងត្រូវរួមគ្នាមានវិធានការ និងអនុវត្តឲ្យមានប្រសិទ្ធភាពបំផុត។

សម្ដេចបានអំពាវនាវអ្នកប្រើប្រាស់ផ្លូវទាំងអស់ យកចិត្តទុកដាក់គោរពច្បាប់ បង្កើនការប្រុងប្រយ័ត្ន មានសីលធម៌ និងយោគយល់អធ្យាស្រ័យឲ្យគ្នា ដែលប្រការទាំងនេះវាជាឱសថបំបាត់គ្រោះថ្នាក់ចរាចរណ៍ដ៏មានប្រសិទ្ធភាព ហើយសមាសភាពគណៈកម្មាធិការ ជាតិ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ ត្រូវបង្កើនសកម្មភាពកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យបានទៅតាមគោលដៅកំណត់។

ការបញ្ជាក់បែបនេះសម្ដេចឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីក្នុងទិវាសប្ដាហ៍ជាតិ សុវត្ថិភាពចរាចរណ៍លើកទី១២ ប្រារព្ធនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកមិញនេះ៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,543 នាក់
ម្សិលមិញ : 24,064 នាក់
សរុប : 80,583,017 នាក់