ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប៉ូលិសខេត្តសៀមរាប ចាប់ស្រ្តីម្នាក់ ករណីបង្ខំក្មេងស្រី៥នាក់ អាយុ១០ដល់១៤ឆ្នាំ ឲ្យដើរសុំទាន ជក់គ្រឿងញៀន និងរួមភេទជាមួយជនបរទេស

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 06:19 ល្ងាច អ្នកអាន 9036

ខេត្តសៀមរាប៖មន្ត្រីនគរបាលបានឲ្យដឹងថាកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន កាលពីថ្ងៃទី១០ខែមិថុនា បានចាប់ឃាត់ខ្លួនស្ត្រីវ័យក្មេងម្នាក់ ដែលល្បួងនិងបង្ខំអោយក្មេងស្រី៥នាក់ផ្សេងទៀតរួមភេទជាមួយជនបរទេស។

នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្ត លោកវរសេនីយ៍ឯកជា ហេង បានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ពេត ម៉ៅ ហៅចង្រិត ភេទស្រី អាយុ២៣ឆ្នាំ ស្នាក់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចក៍បានប្រមូលក្មេងស្រីរងគ្រោះចំនួន៥នាក់ផងដែរ។

លោកបានបន្តថា បន្ទាប់ពីសាកសួររ ទើបដឹងថា ក្មេងស្រីទាំង៥នាក់នេះ ត្រូវបានជនសង្ស័យ ឲ្យដើរសុំទាននៅម្តុំផ្សារចាស់ តំបន់ផាប់ស្ទ្រីត ចាប់ពីពេលល្ងាចម៉ោងប្រហែល ៧យប់ រហូតដល់ម៉ោង៣ទៀបភ្លឺ ទើបហៅក្មេងស្រីទាំងអស់ទៅជួបជុំគ្នា នៅចំណុចស្ពានឈើមុខសណ្ឋាគារតាព្រហ្ម ហើយតម្រូវឲ្យក្មេងទាំងអស់បង់ប្រាក់ឲ្យខ្លួន ម្នាក់ ១០,០០០រៀល ទៅ ២០,០ ០០រៀល ក្នុង១យប់។ បើក្មេងទាំងអស់នោះមិនស្តាប់ ជនសង្ស័យគំរាមវាយធ្វើបាប ព្រមទាំងបង្ខំឲ្យក្មេងជក់គ្រឿងញៀន ហើយបើមានភ្ញៀវបរទេសណា ត្រូវការយកក្មេងទៅដេកជាមួយ ឈ្មោះ ពេត ម៉ៅ ជាអ្នកបកប្រែជំរុញឲ្យទៅជាមួយជនបរទេស ហើយដកយកភាគរយដែលជនបរទេសឲ្យលុយទៅក្មេងៗថែមទៀត។

លោកនាយការិយាល័យបញ្ជាក់ថា ក្មេងស្រីទាំ៥នាក់ គឺមានអាយុចាប់ពី១០ឆ្នាំដល់១៤ឆ្នាំ ហើយ ក្នុងចំណោមក្មេងស្រីទាំង៥នាក់ មាន៤នាក់សុទ្ធតែបានទៅបំរើផ្លូវភេទអោយជនបរទេស តាមរយះប្រើដៃសាប់ប្រដាប់ភេទរហូតសម្រេចបំណង(ចេញទឹក)។

បន្ទាប់ពីបានប្រគល់ក្មេងស្រីទាំង៥នាក់អោយទៅខាងសង្គមកិច្ចអប់រំ ស្ត្រីជាជនសង្ស័យ ត្រូវបាន កសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១១ខែមិថុនាឆ្នាំ២០១៩នេះដោយចោទប្រកាន់ពីបទអូសទាញពេស្យាចារកុមារនិងបទជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ៕SR

 

 

 

 

 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,374 នាក់
ម្សិលមិញ : 56,674 នាក់
សរុប : 81,784,075 នាក់