ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ឃាត់ខ្លួនកូរ៉េខាងត្បូងម្នាក់ នៅខេត្តសៀមរាប ករណីស្នាក់នៅខុសច្បាប់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 06:44 ល្ងាច អ្នកអាន 5435

ខេត្តសៀមរាប៖ជនជាតិកូរ៉េខាងត្បូងម្នាក់ ត្រូវបាននគរបាល ធ្វើការឃាត់ខ្លួនពាក់ព័ន្ធលួចស្នាក់នៅខុសច្បាប់(គ្មានលិខិតឆ្លងដែន-ទិដ្ឋាការស្នាក់នៅផុតសុពលភាពរយៈពេលប្រហែល ០៤ឆ្នាំ០៥ខែ)។

មន្ត្រីបានឲ្យដឹងថាវេលាម៉ោង១៤និង០០នាទីថ្ងៃទី១១ខែមិថុនា ឆ្នាំ ២០១៩នេះ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានចុះទៅចំណុចផ្ទះជួល ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប អញ្ជើញជនបរទេសម្នាក់មកសាកសួរនៅការិយាល័យពាក់ព័ន្ធនឹងករណីលួចស្នាក់នៅខុសច្បាប់។

ជនបរទេសរូបនេះឈ្មោះ YOO JEEUNG ភេទ ប្រុស កើតថ្ងៃទី ០៦-ធ្នូ-១៩៦១ ជនជាតិ កូរ៉េខាងត្បូង កាន់លិខិតឆ្លងដែន(ថតចម្លង)លេខ M១៨៨១៦៤៦៧ មុខរបរ បុគ្គលិកហាងលក់ផ្សិត ស្នាក់នៅចំណុចខាងលើ។

តាមការសាកសួរជនបរទេសរូបនេះបានចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១០ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។លិខិតឆ្លងដែនបានបាត់កាលពីអំឡុងខែ មីនា ឆ្នាំ ២០១៤ ទិដ្ឋាការស្នាក់នៅក៍បានផុតសុពលភាពតាំងពីអំឡុងខែមករាឆ្នាំ២០១៥រហូតដល់សព្វថ្ងៃ។

មន្ត្រីបន្តថាមូលហេតុ៖មិនបានធ្វើលិខិតឆ្លងដែនថ្មីនិងបន្តទិដ្ឋាការស្នាក់នៅឲ្យបានត្រឹមត្រូវ ដោយសារពុំមានថវិការគ្រប់គ្រាន់សម្រាប់បង់អាករទិដ្ឋាការស្នាក់នៅ ព្រោះពេលនោះខ្លួនពុំមានការងារធ្វើ។
បច្ចុប្បន្នជនបរទេសរូបនេះត្រូវបានបញ្ជូនទៅស្នាក់ការត្រៀមបណ្តេញចេញប្រចាំខេត្តសៀមរាបចាត់ការបន្តតាមនីតិវិធី៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 4,402 នាក់
ម្សិលមិញ : 62,443 នាក់
សរុប : 77,065,040 នាក់