ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ថ្ងៃស្អែក សម្ដេច ហ៊ុន សែន នឹងអញ្ជើញ ចូលរួមបើកកិច្ចប្រជុំកំពូល សារព័ត៌មានអាស៊ី លើកទី១៦(AMS) នៅខេត្តសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 07:31 ព្រឹក អ្នកអាន 1382

នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញវត្តមានក្នុងពិធីបើកកិច្ចប្រជុំកំពូល សារព័ត៌មានអាស៊ីលើកទី១៦(AMS) ដែលនឹងប្រព្រឹត្តទៅនៅសណ្ឋាគារសុខា ខេត្តសៀមរាប នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ស្អែកនេះ។

សន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦ ឆ្នាំ២០១៩គឺផ្តោតលើប្រធានបទ«ប្រព័ន្ធផ្សព្វផ្សាយឌីជីថល-អភិវឌ្ឍន៍ទីផ្សារ» ដោយមានគណៈប្រតិភូជាថ្នាក់ដឹកនាំ និងតំណាងស្ថាប័នរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចូលរួមប្រមាណ៥០០នាក់ មកពីបណ្ដាប្រទេសជាង៤០ នៅក្នុងតំបន់ និងពិភពលោក។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា វាគឺជាកិត្តិយស និងសេចក្តីរីករាយដ៏អស្ចារ្យមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ពិសេសក្រសួងព័ត៌មានដែលទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសារព័ត៌មានអាស៊ីលើកទី១៦(AMS) នៅខេត្តសៀមរាប ពីថ្ងៃទី១២-១៣ ខែមិថុនា ឆ្នាំ២០១៩ និងសិក្ខាសាលាមុនកិច្ចប្រជុំកំពូលនេះ នៅថ្ងៃទី១០និងទី១១ ខែមិថុនា ក្នុងភាពជាដៃគូជាមួយវិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិក សម្រាប់ការផ្សព្វ ផ្សាយ (AIBD) ដែលជាស្ថាប័នគួរឱ្យទុកចិត្ត និងមានបទពិសោធន៍ខ្ពស់។

សូមបញ្ជាក់ថា សន្និសីទសារព័ត៌មានអាស៊ី គឺជាព្រឹត្តិការណ៍នៃការផ្សព្វផ្សាយអន្តរជាតិដែលឈានមុខគេដែលផ្តល់ឱកាសដល់អ្នកផ្សាយអ្នកអនុវត្តន៍ប្រព័ន្ធផ្សព្វផ្សាយអ្នកដឹកនាំឧស្សាហកម្ម អ្នកសិក្សាស្រាវជ្រាវ អ្នកជំនាញ និងអ្នកបង្កើតគោលនយោបាយប្រព័ន្ធផ្សព្វ ផ្សាយនៅទូទាំងពិភពលោក បានជួប និងពិភាក្សាអំពីរបៀបអភិវឌ្ឍន៍គុណភាពប្រព័ន្ធផ្សព្វផ្សាយក្នុងអំឡុងពេលនៃការប្រកួតប្រជែងដ៏ខ្លាំងក្លាបដិវត្តន៍បច្ចេកវិទ្យាជំនាន់ទី៤ ដូចជា ផលប៉ះពាល់នៃវិស័យសារព័ត៌មាន ក្រោមឥទ្ធិពលបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ការបង្កើតកម្មវិធីដ៏មានប្រសិទ្ធភាពក្នុងយុគសម័យឌីជីថល និន្នាការនៃបច្ចេកវិទ្យា4K ជាដើម។ ជាងនេះទៀត ប្រធានបទនៃកិច្ចប្រជុំកំពូលនេះគឺមានភាពល្អប្រសើរដែលអាចផ្តល់ឱ្យវឌ្ឍនភាពថ្មី នៃការអនុម័តបច្ចេកវិទ្យាក្នុងឧស្សាហកម្មប្រព័ន្ធផ្សព្វ ផ្សាយនៅអាស៊ីប៉ាស៊ីហ្វិក៕SRអត្ថបទAKP


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 4,009 នាក់
ម្សិលមិញ : 62,443 នាក់
សរុប : 77,064,647 នាក់