ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សាយ មករា មេគយចល័ត ខេត្តបន្ទាយមានជ័យ ល្បីបើកដៃឲ្យមានទំនិញ គេចពន្ធយ៉ាងអនាធិបតេយ្យ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 03:31 ល្ងាច អ្នកអាន 644

ភ្នំពេញ៖តាមសេចក្ដីរាយការណ៍បានឲ្យដឹងថាលោក សាយ មករា មេគយចល័ត ប្រចាំស្នាក់ការ ចំណុចសាលាក្រហម ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានទទួលរងនូវការរិះគន់ថា ជាអ្នកបើកដៃឲ្យមានទំនិញគេចពន្ធយ៉ាងអនាធិបតេយ្យបំផុត។

ប្រភពបានឲ្យដឹងថា ការដែលលោក សាយ មករា ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត ទំនងដោយសារមានការសម្របសម្រួលពីមេគយធំៗមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ ដែលគិតតែពីរឿងផលប្រយោជន៍ ដោយគ្មានញញើតអ្វីទាំងអស់។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីរបស់លោក សាយ មករា ជាបន្ទាន់។

បើប្រភពពីឈ្មួញនិងអាជីវករមួយចំនួនដែលដឹកជញ្ជូនទំនិញតាមរថយន្តនីសាន់ រថយន្តសាំយ៉ុង ឬរ៉ឺម៉កម៉ូតូឆ្លងកាត់មុខស្នាក់ការគយចល័តចំណុចសាលាក្រហម បានឲ្យដឹងថា បច្ចុប្បន្នមុខរបររបស់ពួកគេស្ទើរតែគ្មាននៅសល់ផលចំណេញសម្រាប់ទិញអង្ករច្រកឆ្នាំងប្រចាំថ្ងៃ។ ដោយហេតុថា សម្រាប់ការដឹកជញ្ជូនទំនិញមួយជើងត្រូវក្រុមគយចល័តស្នាក់ការចំណុចសាលាក្រហម តម្រូវយកលុយពី៣ម៉ឺនរៀលទៅ៥ម៉ឺនរៀលរហូតដល់៨ម៉ឺនរៀល។ ចំណែកអ្នកដឹកជញ្ជូនទំនិញតាមរថយន្តធុនធំត្រូវបង់លុយចាប់ពី១០ម៉ឺនរៀលទៅ១៥ម៉ឺនរៀលរហូតដល់២៥ម៉ឺនរៀលឬច្រើនជាងនេះ។

ប្រជាពលរដ្ឋក៏ដូចជាក្រុមឈ្មួញនិងក្រុមអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់មុខស្នាក់ការគយចល័តចំណុចសាលាក្រហម បានឲ្យដឹងទៀតថា រាល់ការបង់លុយរបស់ពួកគាត់មិនទទួលបានបង្កាន់ដៃឬវិក្កយបត្របង់ប្រាក់ពីសំណាក់លោក សាយ មករា និងបក្ខពួកនោះទេ។

ប្រភពបានឲ្យដឹងទៀតថា ក្រុមឈ្មួញធំៗដែលដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ជាប្រភពចំណូលដ៏សំខាន់របស់លោក សាយ មករា និងបក្ខពួកព្រោះអីលោក សាយ មករា មិនដែលបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ ឬទំនិញខុសច្បាប់ម្ដងណាឡើយ។
រហូតមកដល់ រសៀលថ្ងៃនេះ អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយពីលោកសាយ មករា ជុំវិញ ព័ត៌មានខាងលើនេះ បាននៅឡើយទេ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 175,555 នាក់
ម្សិលមិញ : 322,594 នាក់
សរុប : 77,705,661 នាក់