ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាល ខេត្តព្រះវិហារ ចុះសួរសុខទុក និងនាំយកអំណោយ ចែកជូនប្រជាពលរដ្ឋ៥៧គ្រួសារ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 06:03 ល្ងាច អ្នកអាន 347

 ខេត្តព្រះវិហារ៖នៅព្រឹកមិញនេះ លោកអ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជកាជាច្រើនរូបអមដំណើរចុះសួរសុខទុក្ខប្រជាពលរដ្ឋនិងនាំយកអំណោយមកចែកជូនប្រជាពលរដ្ឋ៥៧គ្រួសារនិងផ្ទះមួយខ្នងរួចបន្តចុះត្រួតពិនិត្យការដ្ឋានសាងសង់ស្ពានមួយកន្លែងក្នុងភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។

អំណោយមនុស្សធម៌ជូនចាស់ជរាគ្មានទីពឹង ប្រជាជនក្រីក្រខ្វះខាត មកពីភូមិ ព្រីងធំ ចំនួន២៦ គ្រួសារ និងភូមិក្រឡាពាស៣១ គ្រួសារក្នងម្នាក់ៗទទួលបាន អង្ករ ២៥ គីឡូក្រាម មីមួយកេះ ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ ខីត១ «មុង ១ ក្រម៉ា ១ សារុង ១ ភួយ ១» អាហារបំប៉ន ១០ កញ្ចប់ និងថវិការចំនួន២០០០០រៀលផងដែល។

ក្រោយពីការចែកអំណោយរួចលោក អ៊ុន ចាន់ដា ក្នុងនាមជាប្រធានកិត្តិយសសមាគមន៍អតីតយុទ្ធជនខេត្តព្រះវិហារ បានប្រគល់ផ្ទះ១ខ្នង ធ្វើអំពីឈើប្រកសុ័ងសី ជូនដល់លោក វង់ ម៉ឺន ប្រពន្ធឈ្មោះ ហៀន ហុក ស្ថិតនៅក្នុងក្នុងភូមិ ក្រឡាពាស ឃុំព្រីងធំស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។ និងយកអំណោយព្រមទាំងថវិការមួយចំនួនមកចែកជូនផងដែរ។

នៅថ្ងៃដដែលនោះដែរអភិបាលខេត្ត និងក្រុមការងារបានបន្តចុះត្រួតពិនិត្យការដ្ឋានសាងសង់ស្ពានមួយកន្លែងស្ថិតនៅក្នុងភូមិ ក្រឡាពាស ឃុំ ព្រីងធំស្រុក ជាំក្សាន្ដ ខេត្ត ព្រះវិហារ ដែលបច្ចុប្បន្នកំពុងសាងសង់និងអាចរួចរាល់ក្នុងពេលឆាប់ៗនេះដើម្បីងាយស្រួលក្នុងការធ្វើដំណើរទៅមកជាពិសេសក្នុងរដូវវស្សានេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 4,237 នាក់
ម្សិលមិញ : 62,443 នាក់
សរុប : 77,064,875 នាក់